ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖ កម្ពុជាគឺជាបេះដូងនៅអាស៊ី និងជាកន្លែងវិនិយោគ និងការ​ធ្វើពាណិជ្ជ​កម្ម

ចែករំលែក៖

ភ្នំពេញ​៖​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានលើក​ឡើង​ក្នុង​វេទិកាសហគ្រិន PINNACLE 2025​ បានបង្ហាញទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ថា៖ កម្ពុជា​គឺ​ជា​បេះដូង​មួយ​នៅ​អាស៊ី ​និងជាកន្លែងដ៏អស្ចារ្យ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអាស៊ាន ខណៈ​កម្ពុជា​បានផ្សាភ្ជាប់កិច្ចព្រមព្រៀងទៅនិងទីផ្សារសកល សម្រាប់ ការពង្រីក​ខ្លួន​នៅ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានលើក​ឡើង​ក្នុង​វេទិកាសហគ្រិន PINNACLE 2025 ក្រោមប្រធានបទ៖ (ពិភពលោក​រីក​ចម្រើន​នៅ​ពេល​យើង​សហការ៖ ការជំរុញអាជីវកម្ម ឌីជីថល និងការច្នៃប្រឌិតក្នុងអាស៊ាន) នៅថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវភាពធន់ និង​ជា​ប្រទេស​ផ្តល់​នូវ​ភាព​ដ៏​អស្ចារ្យ​សម្រាប់សហគ្រិន ក៏ដូចអ្នកដែល ស្វែងរកនូវអ្វីមួយនៅក្នុងតំបន់អាស៊ាន ហើយ​កម្ពុជា​ក៏​ជា​ប្រ​ទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឡើងខ្លាំងនៅក្នុងអាស៊ីគ្នេយ៍ ដែលមាន សេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង ៧ភាគរយ នៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម, ទេសចរណ៍ និង កសិកម្មជាដើម សម្រាប់ការពង្រីកខ្លួនរបស់សហគ្រិនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី​ លើកឡើងបន្តថា ចំណែកជុំវិញការវិនិយោគវិញឃើញថា គិតត្រឹមដើមឆ្នាំ២០២៥ មក​ដល់​ពេលនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តការវិនិយោគ មានចំនួនជាង ៦០០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៩ ពាន់លានដុល្លារ។ នេះជា ការបង្កើត​នូវ​ប្រវត្តិសាស្រ្ត​ថ្មី​សម្រាប់​កម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសនៅក្នុងបេះដូងអាស៊ី និងជាកន្លែង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ពង្រីក​ ការវិនិយោគទីផ្សាររបស់អាស៊ាន ហើយក៏​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ ​តាមរយៈការផ្តល់នូវឱកាសដល់សហគ្រិន ខណៈកម្ពុជា​បាន​ផ្សារ​ភ្ជាប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទៅនិ​ងទីផ្សារពិភពលោក ព្រោះកម្ពុជាមិនមែនគ្រាន់តែទីផ្សារសម្រាប់លក់ដូរ ប៉ុណ្ណោះទេ ហើយ​កម្ពុជាក៏ជាកន្លែងពង្រីកខ្លួនក្នុងធ្វើការអាជីវកម្ម ផលិតសម្រាប់ទីផ្សារនាំចេញផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ កម្ពុជា​បាន​បើក​របាំង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយសហរដ្ឋ- អាម៉េរិករួចហើយ ក្នុងនោះកម្ពុជា​ក៏​បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​ជា​មួយ​សហរដ្ឋ​អាម៉េរិកផងដែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯក​ឧត្តម​ប្រធានា​ធិបតី ដូណា ជេ ត្រាំ។ នេះជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រឹងរបស់កម្ពុជា ដើម្បី​បើក​ផ្លូវ​បន្ថែម​នៃ​ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ សហរដ្ឋអាម៉េរិក។

...

លោកឧបនាយករដ្ឋមន្ត្រី​ លើកឡើងបន្ថែមទៀតថា ចំណែកការរៀបចំវេទិកាសហគ្រិននាពេលនេះវិញ វា​ពិត​ជា​មាន​សារៈ​សំខាន់ណាស់ ក្នុងការចូល រួមដោះស្រាយនូវឧបសគ្គដែលរំខាននានា ជាពិសេស​សហ​គ្រិន​ដែល​ជាស្រ្តី, ហើយតាមរយៈនៃវេទិកាផងដែរ ក៏ជាការបើកផ្លូវរបស់ សហគ្រិននៅកម្ពុជា និង​អាស៊ាន​ទាំងមូល ដើម្បីពង្រីកខ្លួន និងការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្ម ក្នុង​គោល​ដៅ​ជំរុញ​ឱ្យ​កាន់តែ រីកចម្រើនសម្រាប់ទីផ្សារអាស៊ានទាំងមូល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print