រុស្ស៊ីបើកការវាយប្រហារដ៏ធំថ្មី​ បាញ់ស្រោចលើនៅក្រុង Ternopil​ របស់អ៊ុយក្រែន​ អ្នកស្លាប់បានកើនឡើងដល់ ៣៤​ នាក់ហើយ

ចែករំលែក៖

អន្តរជាតិ​៖​ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី កាលពីសប្តាហ៍មុន ទៅលើទីក្រុង Ternopil ភាគខាងលិចរបស់អ៊ុយក្រែន បានកើនឡើងដល់ ៣៤នាក់ហើយ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ីលើជនស៊ីវិលអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥នេះ។​ នេះបេី​តាមការបញ្ជាក់ពី​អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា​ ឆ្នាំ​២០២៥)។

គួររម្លឹកថា មីស៊ីលរុស្ស៊ីមួយគ្រាប់បានវាយចំអគារផ្ទះល្វែងមួយកន្លែងនៅទីក្រុង Ternopil កាលពីថ្ងៃអង្គារសប្ដាហ៍មុន ពោលគឺនៅមុនពេលការលេចដំណឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ក្រៅពីអ្នកស្លាប់ដ៏ច្រើននេះ មនុស្សជាង ៩០នាក់ ផ្សេងទៀតបានរងរបួស។

ទន្ទឹមនឹងនេះ ការវាយប្រហារពីកងកម្លាំងទីក្រុងមូស្គូ នៅតែបន្តយ៉ាងខ្លាំងក្លា ដោយក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយយានដ្រូន “ទ្រង់ទ្រាយធំ” ថ្មីមួយកាលពីថ្ងៃអាទិត្យ លើទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបង្កការស្លាប់ និងរងរបួសមួយចំនួនទៀត។ អភិបាលក្រុង លោក Ihor Terekhov បានសរសេរបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា “មានការវាយប្រហារទ្រង់ទ្រាយធំមួយលើក្រុង Kharkov”។

...

ការវាយប្រហារចំនួន ១៥លើក ត្រូវបានកត់ត្រាក្នុងតំបន់ចំនួន ៦ នៃទីក្រុងភាគឦសានរបស់អ៊ុយក្រែនមួយនេះ។ គួរឱ្យដឹងថា ក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី បានជួបប្រទះការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីដណ្ដើមយកក្រុងនេះនៅដើមដំបូងនៃជម្លោះជិត ៤ឆ្នាំ ហើយចាប់តាំងពីពេលនោះមក Kharkiv គឺជាគោលដៅនៃការវាយប្រហារជាញឹកញាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print