ហ្វូងចោរអូស​ម៉ូតូ​ចាស់​ៗទុក​ក្រៅ​ លួច​​ម៉ូតូ​ល្អ​ៗអស់​៣​គ្រឿង​ បន្សល់​ទុក​ម៉ូតូ​ជិះធ្វើសកម្មភាពនិង​ដែក​កាច់ក​ម៉ូតូ ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះ​ជួល​១កន្លែង​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ចូល​លួច​យក​ម៉ូតូ​ថ្មី​ៗ​អស់​ចំនួន ៣​គ្រឿង ​ដោយ​បណ្តើរ​ម៉ូតូ​ចាស់​ៗ​ទុក​ខាងក្រៅ​ផ្ទះនិង​បន្សល់ទុក​ម៉ូតូ​ម៉ាក​ស្តូពី​១​គ្រឿង ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១BG.០៩៥៥​ ដែល​ជិះ​ធ្វើ​សកម្មភាព​និង​ដែក​សម្រាប់​កាច់ក​ម៉ូតូ​មួយ។

ហេតុការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា ឆ្នាំ២០២៥ ​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម៉ូតូ​ទាំង៣គ្រឿង​ដែល​ក្រុម​ចោរលួច​យក​ទៅ​បាត់រួមមាន ១-​ម៉ាកហុងដា​ឃ្លីកពណ៌​ស ពាក់ស្លាក​លេខ​ភ្នំពេញ ១JM-1687​ មាន​ម្ចាស់​ឈ្មោះ​ផូ ធុ​យ ភេទ​ស្រី​, ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ធុនសេ​១២៥ ​ពាក់​ផ្លា​ក​លេខ ​កំ​ពង​ចាម​ ១B-៧៨២៩​ មាន​ម្ចាស់​ឈ្មោះ​ឆោម ប៊ុ​ន​ថា​ន ភេទ​ប្រុស មាន​លំនៅ​ភូមិ​ព្រែក​តាកែ​ ឃុំ​ល្វេ​ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ (ម្ចាស់​ម៉ូតូ​ខាងលើ​ជា​ប្តី​ប្រពន្ធ​នឹងគ្នា​) និង ៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ធុនសេ​១២៥ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១IO-៦៣៣០ ម្ចាស់​ឈ្មោះ​ខន សុ​ផា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​លំនៅ​ភូមិ​ពុល សង្កាត់​សំរោង ​ក្រុង​សំរោង ​ខេត្តឧត្តរមានជ័យ​ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹកថ្ងៃកើតហេតុនេះ ​នៅ​ពេល​ដែល​ភ្ញាក់ពីដេក​ម្ចាស់​ម៉ូតូ​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​ជាន់​ទី​១​ ក៏​បាន​ចុះ​មកក្រោម​ដើម្បី​យក​ម៉ូតូ​ជិះទៅ​ធ្វើការ​ ស្រាប់តែ​ឃើញ​ទ្វារ​ចំហបាត់​ម៉ូតូ​អស់ពី​ក្នុង​បន្ទប់​ដាក់​ម៉ូតូ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​បន្ទប់​ទុក​ម៉ូតូ​មាន​ចំនួន​៥​គ្រឿង ហើយ ក្រុម​ចោរ​បាន​លួច​យក​តែ​ម៉ូតូ​ថ្មី​ៗអស់​៣​គ្រឿង​ ។ ដោយ​ម៉ូតូ​ចាស់​ៗ​ម៉ាក់​វី​វ៉ា​១ គ្រឿង​និង​ម៉ូតូ​កូន​ទា​១គ្រឿង​ត្រូវចោរ​បណ្ដើរ​ចេញ​យក​ទៅ​ទុក​នៅ​ខាងក្រៅ​ផ្ទះ​។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ក៏​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាកស្គូពីមួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១BG.០៩៥៥​ដែល​ជិះ​ធ្វើ​សកម្មភាព​និង​ដែក​សម្រាប់​កាច់ក​ម៉ូតូ​នៅ​ក្បែរ​នោះ​ដែល​ក្រុម​ចោរប្លុងចោលហើយ​លួច​យក​ម៉ូតូ​ថ្មី​ៗ​របស់​ជន​រង​គ្រោះ​ទៅ​បាត់​។​

នៅ​ព្រឹក​នោះ​ដែរ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី ៣ ក៏​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅកន្លែង​កើតហេតុ​និង​បាន​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​ ។ ​នៅ​បន្ទប់​ដាក់​ម៉ូតូ​សមត្ថកិច្ច​រក​ពុំ​ឃើញ​មាន​សោ​ចាក់​ដែល​បន្សល់​ទុក​នោះ​ឡើយ​។​

សមត្ថកិច្ច​មានការ​សង្ស័យ​ថា បន្ទប់​ដាក់​ម៉ូតូ​ខាងលើ​ពុំ​បាន​ចាក់សោនោះ​ទេ​។​ទោះបីជា​យ៉ាងណា​ម្ចាស់​ម៉ូតូ​ម្នាក់បាន​អះអាង​ថា នៅ​យប់​នោះ​ខ្លួន​បាន​ចូល​ផ្ទះ​ក្រោយ​គេ​និង​បានចាក់សោ​ត្រឹមត្រូវ​ស្រាប់តែ​ព្រឹក​ឡើង​ចោរឆ្កឹះ​សោ​យក​ម៉ូតូទៅ​បាត់ ហើយ​បើកទ្វារ​លួច​ម៉ូតូ​អស់​៣​គ្រឿង​នៅ​សល់​តែ​ម៉ូតូ​ចាស់​ៗ២​គ្រឿង​។

...

ក្រុម​ចោរ​អាច​មាន​គ្នា៣​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​លួច ពេល​លួច​បាន​ក៏​បន្សល់​ទុក​ម៉ូតូដែល​ជិះ​ធ្វើ​សកម្មភាព​តែ​ម្ដង​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print