ភ្នំពេញៈ បុរសជាកម្មករសំណង់ក្រុមហ៊ុនបុរីជីពម៉ុងឡែនបានស្លាប់ម្នាក់ទៀតហើយ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ពេលកំពុងបំពេញការងារបណ្តាលមកពីចរន្តខ្សែភ្លើងឆក់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងសំណង់បុរីក្រុមហ៊ុនជីពម៉ុងឡែន តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សាក្សីជាកម្មករធ្វើការងារជាមួយគ្នាបានអោយដឹងថាៈ នៅវេលាម៉ោងដូចខាងលើជនរងគ្រោះជាជាងចាប់ជ្រីក្បាច់អោយសំណង់បុរីនេះ បានយកម៉ូទ័របាញ់បុកដើម្បីចាប់ជ្រី តែមិនដឹងជាយ៉ាងមេចក៏ស្រាប់តែខ្សែភ្លើងឆក់ធ្លាក់ពីសំយ៉ាបខាងលើមកដល់ដី ហើយកម្មករទាំងនោះឃើញដូច្នេះក៏នាំគ្នាដឹកទៅកាន់មន្ទីរពេទ្យ តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ករណីនេះគួរសមត្ថកិច្ច ជំនាញពិនិត្យអោយបានដិតដល់ចំពោះសំណង់បុរីបែបនេះ ទៅលើគុណភាពបច្ចេកទេសស្តង់ និងការរៀបចំការដ្ឋានជាដើម ថាតើបានអនុវត្តតាមលិិខិតអនុញ្ញាតិពីសាលារាជធានីឬក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែរទេដើម្បីសុវត្ថិភាពបុគ្គលិក កម្មករ និងគុណភាពសំណង់?
ដោយ តុង សីហា