កណ្ដាល ៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រមុះជ្រូកមាត់ទន្លេ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ រ៉េត រីហ្សា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖និស្សិត។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ឡាង សុភា ភេទស្រី អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លាងចាន (ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី០៧ខែ ធ្នូ ឆ្នាំ២០២៥វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះបានមកអង្គុយលេងនៅច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានយកទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 12promax ពណ៌ស ទុកនៅលើម៉ូតូ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះឡាង សុភា ភេទស្រី អាយុ៤២ឆ្នាំ មកធ្វើសកម្មភាពលួចយកទៅ ហើយបំរ៉ុងគេចខ្លួនតែត្រូវបានជនរងគ្រោះដេញចាប់បានឃាត់ជនសង្ស័យរួមទាំងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 12promaxពណ៌ស របស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ










