ភ្នំពេញៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Huang Mingyan នាយកគ្រប់គ្រងក្រុមហ៊ុន Jiangxi International (Cambodia) Ltd។
លោក Huang បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន លើការសិក្សាលទ្ធភាពកសាងផ្លូវដែក រវាងពីរាជធានីភ្នំពេញ និងក្រុងបាវិត និង រវាងរាជធានីភ្នំពេញនិងស្រុកស្វាយស៊ីសុផុន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនលោក Huangថា៖ រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ ក្នុងការកសាងផ្លូវដែកទាំងពីរខ្សែនេះទេ និងបានស្នើឱ្យលោកHuang ពិចារណាវិនិយោគលើគម្រោងទាំងនេះ ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ និងផ្ទេរ(BOT)៕
ដោយសហការី
...