ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ ទំនាស់អាចបញ្ចប់ទៅបានល្គឹកណាភាគីទំនាស់មានឆន្ទៈចង់បញ្ចប់ ។
លោក សរ សុពុត្រា បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការស្ថាបនាសួនរូបសំណាកម្នាស់ទឹកឃ្មុំ ដែលស្ថិតនៅចំណុចច្រមុះជ្រូកផ្លូវបំបែកចំការម៉ៃសាក់ សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ខ្ញុំបានសម្រេចទិញផ្តាច់យកដីទំហំ១១៧ម៉ែត្រការ៉េ (ចំណុចត្រីកោណពណ៌ក្រហម) ពីប្រជាជនមួយគ្រួសារ ហើយបានធ្វើប្រទានកម្មដល់រដ្ឋបាលខេត្ត ដើម្បីស្ថាបនាជាសួនច្បារ បម្រើឱ្យផលប្រយោជន៍សាធារណៈ។
បច្ចុប្បន្នផ្ទៃដីសួនទាំងមូលបានចុះបញ្ជីដីរដ្ឋ ដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ ទំនាស់យូរឆ្នាំត្រូវបានបញ្ចប់ ដោយបន្សល់ទុកនូវស្នាមញញឹម ប្រកបដោយភាតរភាព សម្រាប់ភាគីទំនាស់៕
ដោយ៖តារា










