ខេត្តឧត្ដរមានជ័យ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានជួបសំណេះសំណាល និងប្រកាសបេីកកិច្ចប្រតិបត្តិការ ក្រោមគម្រោង “ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” ដែលគាំទ្រថវិការដោយសហរដ្ឋអាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការ NPA នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តឧត្តរមានជ័យ ។
ក្នុងឱកាសនេះដែរ លោកអគ្គនាយកស៉ីម៉ាក់ ក៏បានក្រេីនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ គោរពបទបញ្ជា និងបទដ្ឋានប្រតិបត្តិការរបស់អង្គភាពឲ្យបានមុឺងម៉ាត់ ព្រោះថាការបោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះគឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះជាភារកិច្ចដែលមិនអាចមានការធ្វេសប្រហែសបានឡេីយ។ ការរំលឹកណែនាំនេះ មានសារសំខាន់បំផុតចំពោះសកម្មភាពបោសសម្អាតសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុ/អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូនរបស់សៀមឈ្លានពាន។
សូមជម្រាបជូនថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានចុះហត្ថលេខាជាមួយអង្គការNPA លេីកិច្ចព្រមព្រៀងការអនុវត្តគម្រោងខាងលេីនេះ ដោយមានថវិកាគាំទ្រគម្រោងចំនួន៥.០០០.០០០ដុល្លារអាម៉េរិក ក្នុងនោះអង្គភាពCMAC ទទួលបានថវិកាគាំទ្រដោយផ្ទាល់មានចំនួន៤.០០០.០០០ដុល្លារអាម៉េរិកសម្រាប់គាំទ្រគម្រោងកិច្ចប្រតិបតិ្តការចំនួន៣៕
ដោយ៖តារា










