ភ្នំពេញ៖ ពិតជាអាសូរណាស់ម្តាយដឹកកូនៗចេញពីសាលារៀនបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកដីបុកនិងកិនកូនៗស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្តាយរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលេីកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិបឹងអញ្ចាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញ មានរថយន្តម៉ាកHINO ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំKDL-0041 ធ្វេីដំណេីរក្នុងទុសដៅពីទិសខាងលិចទៅកេីត លុះដល់ចំណុចកេីតហេតុខាងលេី ដោយខាងមុខមានស្ពានរួមតូច និងស្ថានភាពផ្លូវឡេីងស្ពាន ហេីយមានឧបសគ្គនៅខាងមុខ រថយន្តក៏បានឈប់ ស្របពេលនោះក៏មានម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1LH-7005 បេីកបរដោយឈ្មោះសឿន ទិត្យមិនា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ រួមដំណេីរដោយឈ្មោះ សល់ សាក់សុមាវតី ភេទស្រី អាយុ០៤ឆ្នាំ (ស្លាប់នៅកន្លែងកេីតហេតុ) ២.ឈ្មោះសល់ សួវិមាន ភេទប្រុស អាយុ០៩ឆ្នាំ (ស្លាប់នៅកន្លែងកេីតហេតុ) ទាំងពីនាក់ត្រូវជាកូនដែលបេីកបពីលិចទៅកេីត ក្នុងទិសដៅស្របគ្នាបានឈប់ពីក្រោយរថយន្តខាងលេី បន្ទាប់មករថយន្តបានថយក្រោយប៉ះម៉ូតូដួលអូសថយក្រោយកិនឈ្មោះសល់ សាក់សុមាវតី និង ឈ្មោះសល់ សួវិមាន ស្លាប់ស្លាប់នៅកន្លែងកេីតហេតុ។
ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖សុខាសែនជ័យ










