ភ្នំពេញ ៖ អគ្គិភ័យបានឆាបរោងបាយក្រោយផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ និងរងការខូចខាតសម្ភារៈមួយចំនួនធំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ នឹង ៣០នាទីព្រឹកព្រលឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុច ផ្ទះលេខ២២៤ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់ជាអ្នករស់នៅក្បែរខាងគ្នា ជាមួយម្ចាស់ផ្ទះរងគ្រោះ ខណៈគាត់ទើបតែភ្ញាក់ពីសម្រាន្ត បានឮសម្លេងផ្ទុះ មួយទៅពីរដងដែរ ប៉ុន្តែគាត់រត់ចេញពីក្នុងផ្ទះស្ទុះចេញក្រៅ ដើម្បីរកមើលបែរជាមិនមានឃើញអ្វីទើបមិនបានចាប់អារម្មណ៍ ក៏ត្រឡប់ចូលផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមក មានធំក្លិនផ្សែងឈ្ងៀម ដោយកើតចិត្តសង្ស័យ គាត់ចេញមកមើលម្តងទៀត បានឃើញរោងបាយអ្នកខាងរបស់គាត់ កំពុងត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ។ ភ្លាមៗ គាត់បានប្រញាប់រាយការណ៍ជូនមសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយបន្តទាក់ទងទៅកាន់ នគរបាលពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ពន្លត់ នៅទីតាំងខាងលើជៀសវាងមានការរាលដាលកាន់តែខ្លាំងបន្តទៀត ។
អគ្គិភ័យនេះដែរបានឆាបឆេះរោងបាយឈើប្រក់ស័ង្កសីចំនួន ០១រោង រួមមាន ម៉ូតូចំនួន ០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង, ទូទឹកកកចំនួន ០១គ្រឿង, ម៉ាស៊ីនបោកសំលៀកបំពាក់ចំនួន ០១គ្រឿង, ម៉ាស៊ីនចម្រោះទឹកក្តៅទឹកត្រជាក់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ ក្នុងនោះ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នឹងសង្គ្រោះ , រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា មកដល់ទីតាំងចំនួន ០៦គ្រឿង បាញ់អោយរលត់ជាស្ថាពរ ៕
ដោយ៖សុខាសែនជ័យ










