ម្តាយដឹកកូនចេញពីរៀនត្រូវរថយន្តដឹកបុកស្លាប់កូនទាំង២នាក់ ឯម្តាយរបួសធ្ងន់ត្រូវដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ ពិតជាអាសូរណាស់ម្តាយដឹកកូនៗចេញពីសាលារៀនបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកដីបុកនិងកិនកូនៗស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្តាយរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ​ឆ្នាំ២០២៦​  នៅលេីកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិបឹងអញ្ចាញ  ឃុំទួលព្រេច ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​  ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញ​ មានរថយន្ត​ម៉ាក​HINO ប្រភេទ​បែន ពណ៌ស ពាក់ផ្លាកលេខ​ចង្កូតស្តាំKDL-0041 ធ្វេីដំណេីរក្នុងទុសដៅពីទិសខាងលិចទៅកេីត លុះដល់ចំណុចកេីតហេតុខាងលេី​ ដោយខាងមុខមានស្ពាន​រួមតូច​ និងស្ថានភាពផ្លូវឡេីងស្ពាន​ ហេីយមានឧបសគ្គនៅខាងមុខ​ រថយន្តក៏បានឈប់​ ស្របពេលនោះក៏មាន​ម៉ូតូ០១គ្រឿង​ម៉ាក​ Honda Scoopy ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 1LH-7005 បេីកបរដោយឈ្មោះសឿន​ ទិត្យមិនា ភេទស្រី​ ​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ព្រៃទទីទុយ  សង្កាត់ព្រៃស ខណ្ឌដង្កោរ​ រាជធានីភ្នំពេញ ​ រួមដំណេីរដោយឈ្មោះ​ សល់​ សាក់សុមាវតី​ ភេទ​ស្រី​  អាយុ០៤ឆ្នាំ​ (ស្លាប់នៅកន្លែងកេីតហេតុ​) ២.ឈ្មោះសល់​ សួវិមាន​ ភេទ​ប្រុស​ អាយុ០៩ឆ្នាំ​ (ស្លាប់នៅកន្លែងកេីតហេតុ​)  ទាំងពីនាក់ត្រូវជាកូនដែលបេីកបពីលិចទៅកេីត​ ក្នុងទិសដៅស្របគ្នាបានឈប់ពីក្រោយរថយន្តខាងលេី​ បន្ទាប់មករថយន្តបានថយក្រោយប៉ះម៉ូតូដួល​អូសថយក្រោយកិនឈ្មោះសល់​ សាក់សុមាវតី​ និង ឈ្មោះសល់​ សួវិមាន​ ស្លាប់ស្លាប់នៅកន្លែងកេីតហេតុ។

...

ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំពោះមធ្យោយបាយ​ កម្លាំងជំនាញបាន​ ធ្វេីការវាស់វែង​ យកមករក្សារទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ អង្គស្នួល​  ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print