ផឹក​ទឹកត្នោតជូរ​ស្រវឹង​ នាំ​នាង​​ចូល​ផ្ទះសំណាក់ សមត្ថកិច្ច​ឃាត់ខ្លួនបាន​ម្នាក់ ឯម្នាក់​ទៀត​រត់គេច​ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជន សង្ស័យ ២​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​រួម​ភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ក្រោយ​ផឹក​ទឹក ត្នោតជូរ​ស្រវឹង ហើយ​នាំ​នាង​អាយុ​១៤​ឆ្នាំ ចូល​ផ្ទះ សំណាក់ រួច​ចាប់​រហូត​បាន​សម្រេច​ទាំង​២​នាក់ ។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​«​សុ​ខុន​ម៉ា​រ៉ា​ឌី​ន​» ក្នុងភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេខេត្តកណ្ដាល តែទើប​បែកធ្លាយ​ដំណឹង​ម្តាយ​នារី​រង​គ្រោះ ហើយ​ដាក់​ពាក្យ​ប្តឹង​ឱ្យសមត្ថកិច្ច​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖ ១.​ឈ្មោះ ផែន រក្សា ហៅ​ឆាង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល (​ឃាត់ ខ្លួន​) មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម (​វិជ្ជមាន​)និង២.​ឈ្មោះ ឃី​ម ភា​រិ​ទ្ធ ហៅ​ប៉ោង ភេទ​ប្រុស អាយុ​ប្រហែល ១៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​គេចខ្លួន​) ។

ចំណែក​ជន​រង​គ្រោះ​ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ មុន​ពេល​កើតហេតុ នារី​រង​គ្រោះ កំពុង​តែ​អង្គុយ​លេង​នៅផ្ទះ ភ្លាម​នោះ ក៏​ស្រាប់តែ​ឈ្មោះ ស្រី ល​ក្ខ័ ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា បាន​មក​បបួល​នារី​រង​គ្រោះ​ទៅ​ផឹក​ទឹកត្នោតជូរ ដោយឈ្មោះ ស្រី ល​ក្ខ័ បាន​ជិះ​ម៉ូតូ​មក​ឌុ​ប​នារី​រង​គ្រោះ​ដល់​ផ្ទះ ហើយ​នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ផឹក​ទឹកត្នោតជូរ ជាមួយ​គ្នា​តែ​ម្ដង​។

លុះ​ពេល​មក​ដល់​ភូមិ​រោង​គោ ជន​រង​គ្រោះ​នឹងស្រីល​ក្ខ័ ក៏​អង្គុយ​ផឹក​ត្នោត​ជូរ​នៅ​តូប​អ្នកលក់ លុះ​ពេល​ផឹក​បាន​មួយសន្ទុះ ឈ្មោះ ស្រីល​ក្ខ័ បាន​ទូរសព្ទ​ហៅ​សង្សារ​របស់​ខ្លួន​មក​ផឹក​ត្នោត​ជូរ​ដែរ​។ ពេល​នោះ សង្សារ​របស់​ស្រី​
ល​ក្ខ័ ក៏​បាន​មក​ដល់ ដោយ​ជិះ​ម៉ូតូ ១​គ្រឿង មាន​គ្នា​៣​នាក់ ដោយ​សង្សារ​របស់​ស្រី​ល័​ក្ខ​នេះ ជា​អ្នក​ឌុ​ប ហើយ​ជនសង្ស័យ​០២​នាក់​ទៀត​ជិះ​ពីក្រោយ​។

សមត្ថកិច្ច​បានឱ្យដឹង​បន្ត​ថា បន្ទាប់​មក អ្នក​ទាំង​៣​នាក់​នេះ ក៏​ចូល​ផឹក​ទឹកត្នោតជូរ ជាមួយ​គ្នា​តែ​ម្តង​ទៅ​។ ដោយ​ផឹក​ទឹកត្នោតជូរ​ទាំងអស់​មាន​គ្នា​៥​នាក់(​ស្រី​២​នាក់ ប្រុស​ ៣​នាក់​) លុះ​ផឹក​ទឹកត្នោតជូរ អស់​០៣​បំពង់ ទាំង​៥​នាក់​រាង​ស្រវឹង​រួច​ក៏​ជិះ​ម៉ូតូឌុប​គ្នា ទៅ​ដេក​សំណាក់ «​សុ​ខុន​ម៉ា​រ៉ា​ឌី​ន​» ផ្លូវ​ទៅ​ព្រ​លាន​ថ្មី ដោយ​សង្សារ​របស់​ស្រី​ល​ក្ខ័​នេះ ជិះ​ម៉ូតូឌុប​ស្រី​ល​ក្ខ័ នៅ​កណ្តាល រួច​នារី​រង​គ្រោះ​ក៏​ជិះ​ពីក្រោយ​។ ចំណែក​ជនសង្ស័យ ២​នាក់​ទៀត ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា មក​តាម​ក្រោយ​។ ពេល​ចូល​ដល់​ផ្ទះសំណាក់​ភ្លាម ដោយ​ឈ្មោះ​ស្រី ល​ក្ខ័ ចូល​បន្ទប់​ជាមួយ​សង្សា​របស់​ខ្លួន​បាត់​ទៅ ហើយ​នារី​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​០២​នាក់​ដែល​ជា​មិត្តភក្តិ​របស់​សង្សារ​ស្រី​ល​ក្ខ័ នាំ​ចូល​បន្ទប់​ផ្សេង​មួយទៀត ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ពេល​នោះ នារី​រង​គ្រោះ​ស្រវឹង​ទឹកត្នោតជូរ បាត់បង់​ស្មារតី ហើយ​ជនសង្ស័យ​២​នាក់​នោះ ក៏​បាន​ធ្វើ​សកម្មភាព ថើប​អង្អែល​រួច​ទ្បើ​ង​ឋានសួគ៌​បាន​សម្រេច​តែ​ម្តង ដោយ​ជនសង្ស័យ​ឈ្មោះ ផែន រក្សា សម្រេច​មុន បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ឃី​ម ភា​រិ​ទ្ធ​(​ហៅ​ប៉ោង​) បាន​សម្រេច​តាម​ក្រោយ​។ ក្រោយ​ពី​ទ្បើ​ង​ឋានសួគ៌​នៅផ្ទះ​សំណាក់​រួច​មក នារី​រង​គ្រោះ និង​ជន សង្ស័យ​ទាំង​០៣​នាក់ ក៏​ចេញ​មក​វិញ ត្រលប់​ទៅ​ផ្ទះ ។

ដោយ​ឃើញ​សភាព​ជន​រង​គ្រោះ​ស្លេកស្លាំង ទើប​ម្ដាយ​ជន​រង​គ្រោះ បាន​សួរនាំ រហូត​បែកធ្លាយ​រឿងហេតុ ទើប​ម្តាយ​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែក​រការ និង​ធ្វើការ​រាយការណ៍​មក​កម្លាំង​ជំនាញ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ទៀត​ថា កន្លង​មក នារី​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​ខាងលើ ពុំ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ​ទេ រហូត​ដល់​ថ្ងៃ​កើត​ហេតុតែ​ម្ដង ។

...

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print