ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម បក្សពួកផេ្សងទៀត ពាក់ព័ន្ធករណី អុកឡុកវាយគ្នា នៅមុខមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងចំណោមបក្សពួកផេ្សងទៀត ដែលបង្កការអុកឡុកវាយគ្នា នៅមុខមន្ទីរពេទ្យបង្អែកជីភូ ស្ថិតក្នុងគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
ជនសង្ស័យ២នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ ទាំង ០២នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯបក្សពួក សមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាត់ខ្លួនបន្តទៀត។










