ឃាត់ខ្លួនមុខសញ្ញា០២នាក់នៅឃុំព្រះនិព្វាន ស្រុកគងពិសី ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ  ឃឹម  សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានបង្ក្រាបករណីគ្រឿងញៀននិងឃាត់មុខសញ្ញា០២នាក់។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង១២:៣០នាទី នៅចំណុចភូមិត្រពាំងស្លា ឃុំព្រះនិព្វាន  ស្រុកគងពិសី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ព្រះនិព្វាន បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន០២នាក់៖

១-ឈ្មោះ វ៉ាន រាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ ឃុន រតន: ភេទប្រុស  អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងស្លា  ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់តូច និងទូរស័ព្ទដៃ០២គ្រឿង។

...

ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print