លោក ចាន់ សុីណាត បានដឹកនាំអង្គប្រជុំ Wrap-up Meeting ១ ដោយមានការអញ្ចើញចូលរួមពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងកសិកម្ម គណៈកម្មាធិការអន្ដរក្រសួងដោះស្រាយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមទាំង ១១ និងភាគី ADB

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះ លោក ចាន់ សុីណាត បានដឹកនាំអង្គប្រជុំ Wrap-up Meeting ១ ដោយមានការអញ្ចើញចូលរួមពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងកសិកម្ម គណៈកម្មាធិការអន្ដរក្រសួងដោះស្រាយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមទាំង ១១ និងភាគី ADB ។ កិច្ចប្រជុំនេះ ស្តីពី ការរៀបចំផែនការការងារ កិច្ចសហប្រតិបត្តិការរវាងក្រសូងធនានទឹក និងឧតុនិយម និងADB សម្រាប់រយៈពេល១០ឆ្នាំ លើគម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាបជំហាន២ ដែលហៅថា Irrigated Agriculture Improvement Program ។

ការប្រជុំនេះប្រព្រឹត្តទៅ ក្នុងបំណងរៀបចំឯកសារកិច្ចព្រមព្រៀងអនុសារនៈ MOU រវាងក្រសួងធនធានទឹក និងឧតុនិយម និង ADB ដែលនឹងចុះហត្ថលេខា រវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក Raza M. Farrukh តំណាងADB អញ្ជើញមកពី ADB HQ ។

គំរោងខាងលើ នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧ ទៅ ដោយចែកចេញជា ០៣ ដំណាក់កាល ។ គំរោងខាងលើនេះ នឹងអនុវត្តនៅក្នុងខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង កំពង់ចាម កំពត ត្បូងឃ្មុំ និងខេត្តតាកែវ ។ ក្នុងជំហានទី២ នៃគំរោងនឹងពង្រីកទៅកាន់ខេត្ត ០៤ ទៀត ។

ក្នុងឆ្នាំ២០១៧ ADB នឹងដាក់ក្រុមជំនាញការ Transaction Technical Assistance (TRTA) ដើម្បីគាំទ្រដល់ក្រសួង ក្នុងការរៀបចំការងារ Database Center ឱ្យបានល្អបំផុតក្នុងភូមិភាគអាសីុនេះ ។ ព្រមពេលជាមួយគ្នានេះដែរ ADB នឹងបំពាក់បន្ថែមនៅ Hydromets and AWSs ជូនក្រសួងធនធានទឹក និងឧតុនិយម ចំនួន ៦០ គ្រឿងបន្ថែមទៀត ៕

image image image image

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print