ឃាត់ខ្លួនជនបរទេសជាង១០០នាក់​ នៅក្នុងអគារនៃមជ្ឈមណ្ឌល ព្រីសន៍​ ក្នុងប្រតិបត្តិការ​បង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams និងស្នាក់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ជាក់ស្ដែង​កម្លាំងចម្រុះដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងចូលរួមសហការដោយគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី អភិបាលរង, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារ​សន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្រប​សម្រួល​នីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​នេះដែរ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង មានដូចខាងក្រោម៖

*ទី១៖ ជនបរទេសសរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាមម្នាក់។

*ទី២៖ ជនបរទេសសរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។

សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP)​ ចំនួន៣៦គ្រឿង, IPAD ចំនួន៥គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។

...

ក្រោយប្រតិបត្តិការចប់​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print