ជនសង្ស័យ០៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២:០៥នាទី(យប់អាធ្រាត) លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និង លោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រង់ចំណុចស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចម៉ូតូនិងបន្តឃាត់ខ្លួនបានចំនួន០១នាក់ទៀតត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្មកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៦ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី  ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យខាងលើមានឈ្មោះ :  

១- ឈ្មោះ ឃុន ចាន់នុត ហៅ (ឆេះ ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ។

២ -ឈ្មោះ ឆន វិសាល ហៅ (សា ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។

៣ -ឈ្មោះ រិទ្ធ សុវណ្ណប៊ុនលៀប ហៅ( ដេត) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន : 

– ដែកសំប៉ែតមុខស្រួច ចំនួន ០២ដើម និងសោរទីបលេខ៨ ចំនួន០១ដើម ។

– ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LE-3537 (បិទតែមក្លែងទៅជា លេខ ភ្នំពេញ 1LE-8587)

– ម៉ូតូម៉ាក ហុងដា ស៊ុបភឺគុប ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា LEAP -6666។

បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print