អ.ហដូនពេញឃាត់ខ្លួនជនជាតិអេស្ប៉ាញម្នាក់និងខ្មែរម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិអេស្ប៉ាញម្នាក់និងជនជាតិខ្មែរម្នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញបង្រ្កាបនិងឃាត់ខ្លួន ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ជាកស្តែង ។

ករណីបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ដែលពាក់ព័ន្ធករណីគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៥និង១៥នាទី ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៥នៅក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌទួលគោក ។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹថាជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ OMAR RODRIYUEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិអេស្ប៉ាញ ស្នាក់នៅសណ្ឋាគារMONSOON (មានគ្រឿងញៀននៅជាប់និងខ្លួនចំនួន០៣កញ្ចប់) ទី២.ឈ្មោះ ចាន់ គឹមស្រេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខMPK ទីលំនៅមិនពិតប្រាកដ ។

មន្រ្តីដដែរ បានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជសង្ស័យយកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ រួចមកជនសង្ស័យឈ្មោះ ចាន់ គឹមស្រេង បានសារភាពថា រូបគេជាអ្នកយកគ្រឿងញៀនចំនួន០៣កញ្ចប់នេះយកមកអោយជនជាតិអេស្ប៉ាញ(ជនសង្ស័យទី១) ខាងលេី ហេីយរូបគេយកគ្រឿងញៀននោះយកមកពីឈ្មោះម៉ែជាអ្នកប្រេីបន្តយកមកឲ្យជនបរទេសនេះ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងថ្នាំញៀនត្រូវបានអាវុធហត្ថខណ្ឌដូនពេញ បញ្ចូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print