បើកកាណូតបុកបង្គោលបទល្មើសនេសាទធ្លាក់ទឹកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនជាតិវៀតណាម២នាក់គ្រោះថ្នាក់ចរាចរណ៍តាមជើងទឹក បើកកាណូតបុកបង្គោលបទល្មើសនេសាទ បណ្ដាលឲ្យក្រឡាប់កាណូតធ្លាក់បាត់ខ្លួនម្នាក់រាវរកជាង១០ម៉ោងទើបប្រទះឃើញសាកសព។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជើងទឹកខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៥០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចភូមិកំពង់ឃ្នាស ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ង្វៀង យាំុងអឺ ភេទប្រុស អាយុ ៤៩ឆ្នាំ បច្ចុប្បន្នស្នាកនៅភូមិ-ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។ ប្រភពព័ត៌មានបន្តថាតាមការស្រាវជ្រាវរបស់កម្លាំងសមត្តកិច្ច ជនរងគ្រោះបានរួមដំណើរជាមួយបងប្អូនម្នាក់ទៀត ដោយបើកកាណូតចេញមកពីភូមិ-ឃុំឆ្នុកទ្រូ ក្នុងគោលបំណងទៅទិញម៉ាសុីននៅឃុំកំពង់លួង ស្រុកក្រគរ លុុះទិញម៉ានសុីនបានរួចរាល់ហើយនោះ ក៏បានជួបជុំបងប្អូនមិត្តភ័ក្ររួមការផឹកសុីស្រវឹងរៀងៗខ្លួន រហូតដល់ម៉ោងខាងលើទើបនាំគ្នាវិលត្រឡប់មកវិញ តែជាអកុសលមកដល់ចំណុចកើតហេតុ កបានបុកបង្គោលចម្រឹងឈើបទល្មើសនេសាទ ប្រភេទឧបករណ៍,ណរ៉ាវ(ប) បណ្ដាលឲ្យជនរងគ្រោះដែលកំពុងអង្គុយទទឹមជាមួយអ្នកបើកកាណូត ផ្លោងធ្លាក់ចូលទឹកជ្រៅ(០៦)ម៉ែត្របាត់រកច្រើនម៉ោងមិនឃើញ លុះបងប្អូនសាច់ញាតិយកម៉ាសុីនខ្យល់មកមុជរាវរកទើបឃើញ នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែឆ្នាំដដែលទើបរកសាកសពឃើញដឹកយកទៅលំនៅដ្ឋានចាត់ចែងតាមប្រពៃណី។
ប្រភពព័ត៌មាននានាប្រជានេសាទនៅម្ដុំនោះបានបង្ហើបឲ្យដឹងថា ឧបករណ៍នេសាទប្រភេទ,ណឬរ៉ាវ(ប)ខុសច្បាប់ស្ដីពីជលផលបង្កការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើនេះ ជារបស់ឈ្មោះ ភឿន ប៉ុន្តែគេមិនដឹងទេថាជនរងគ្រោះ(ស្លាប់)និងម្ចាស់បទល្មើសនេសាទខាងលើដោះស្រាយគ្នារបៀបណានោះទេ៕

image image

...

ដោយ៖ ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print