ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ ករណីជួញដូរ លួចលាក់កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត។
នគរបាលខេត្តស្វាយរៀង បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។
បានចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ លួចលាក់កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ប្រុស (ជនជាតិវៀតណាម ០២នាក់,ជនជាតិខ្មែរ ០១នាក់) នៅត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាល បានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ០១ចំនួនធំអាវុធខ្លី ០១ដើម និងគ្រាប់ ០៦គ្រាប់គ្រាប់បែកកែច្នៃ ០១គ្រាប់ម៉ូតូ ០១គ្រឿងទូរស័ព្ទដៃ ០៨គ្រឿង
អាយ pad ០១គ្រឿងកាំបិត ០៨ដើមជញ្ជីង ០១គ្រឿង និងសម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុថាន










