ម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រីជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រីបេីកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តនីស្សាន់ មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត។

...

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print