ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:១០ នាទី ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចការ៉ាសសាំងកាល់តិច ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណីឆបោកម៉ូតូចំនួន០២ គ្រឿងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចចំហៀងសាកលវិទ្យាល័យកម្ពុជា-ចិន (អតីតផ្សារសុវណ្ណា) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូត៖
១-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1JR-6028
២-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស-បៃតង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811 (បានប្រគលជូនជនរងគ្រោះ)
៣-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539 (បានប្រគលជូនជនរងគ្រោះ)។
ក្រោយពីធ្វេីការសាកសួររួច ជនសង្ស័យធ្លាប់បានធ្វេីសកម្មភាព ដូចខាងលេីបោកម៉ូតូប្រជាពលរដ្ឋបានចំនួន០៣ករណី :
លេីកទី១ ធ្វេីសកម្មភាព បោកបានម៉ូតូម៉ាក ហុងដា ស្គុបពី ពណ៌ស-បៃតង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811 ។
លេីកទី២ ធ្វេីសកម្មភាព បោកបានម៉ូតូហុងដា ស្កុបពី ពណ៌ក្រហម ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539។
លេីកទី៣ ធ្វេីសកម្មភាពនៅ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ បានម៉ូតូម៉ាក ហុងដា PCX មិនមានបណ្តឹង។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










