ជនសង្ស័យធ្វេីសកម្មភាពឆបោកម៉ូតូប្រជាពលរដ្ឋ ធ្វើជាទិញម៉ូតូ សុំជិះសាករួចជិះគេចខ្លួន ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌបង្រ្កាបបាន

ចែករំលែក៖

ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:១០ នាទី ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចការ៉ាសសាំងកាល់តិច ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធករណីឆបោកម៉ូតូចំនួន០២ គ្រឿងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចចំហៀងសាកលវិទ្យាល័យកម្ពុជា-ចិន (អតីតផ្សារសុវណ្ណា) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូត៖
១-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1JR-6028
២-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស-បៃតង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811 (បានប្រគលជូនជនរងគ្រោះ)
៣-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ក្រហម ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539 (បានប្រគលជូនជនរងគ្រោះ)។

ក្រោយពីធ្វេីការសាកសួររួច​ ជនសង្ស័យ​ធ្លាប់បានធ្វេីសកម្មភាព​ ដូចខាងលេីបោកម៉ូតូប្រជាពលរដ្ឋបានចំនួន០៣ករណី​ :

​លេីកទី១​ ធ្វេីសកម្មភាព​ បោកបានម៉ូតូម៉ាក​ ហុងដា​ ស្គុបពី​ ពណ៌ស-បៃតង ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1811​ ។
​លេីកទី២​ ធ្វេីសកម្មភាព​ បោកបានម៉ូតូហុងដា ស្កុបពី ពណ៌ក្រហម ឆ្នាំផលិត២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KK-1539​។
លេីកទី៣​ ធ្វេីសកម្មភាពនៅ​ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ​ បានម៉ូតូ​ម៉ាក​ ហុងដា​ PCX មិនមានបណ្តឹង​។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print