ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរសហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស ( ឆ្កឹះសោទ្វាររបងយកម៉ូតូ ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣ ផ្លូវលេខ ២៤៣ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣និង៣០នាទីរំលងអធ្រាត្រ ។
ជនសង្ស័យឈ្មោះ នៅ ប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះឈ្មោះ អៀង ហេង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ២៤៣ ក្រុមទី៩ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៣ (ជាម៉ូតូរបស់ជនរងគ្រោះ ) , ឧបករណ៍សម្រាប់កត់ឆ្នោតខ្មែរ១ , កូនសោលេខ១២ លេខ១៧ និងកន្រ្តៃយ៍១ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូ
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួ
ដោយ៖ ស តារា