ភ្នំពេញ៖ ចោរម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណៈដែលពួកគេធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខសាលាបញ្ញាសាស្ត្រ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបខ្លួនទើបតែចេញមកពីរៀនហើយទុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពុងភ្នំពេញ1FE-5166 នៅមុខផ្ទះស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះមកក្រវែលទៅក្រវែលមកជាច្រើនជុំ ប៉ុន្តែមិនបានចាប់អារម្មណ៍ មួយសន្ទុះក្រោយមកក៏បានលឺសម្លេងម៉ូតូឆេះ រូបខ្លួនក៏បានក្រោកទៅមើលស្រាប់តែឃើញជនសង្ស័យ២នាក់កំពុងតែធ្វើសកម្មភាពជិះចេញទៅក៏បានស្រែកផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមវិទ្យុទាក់ទាងក៏លោកអធិការរងខណ្ឌចំការមន ហ៊ាង ថារ៉េត បានបញ្ជាកម្លាំងស្ទាក់ចាប់បានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ សំ ភារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅម្ដុំចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរកម្មកររោងច្រក ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
...
ដោយ៖ ស រស្មី