ឃាត់ជនសង្ស័យម្នាក់ជាក់ស្តែងពីបទគាស់ផ្ទះយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរសហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស ( ឆ្កឹះសោទ្វាររបងយកម៉ូតូ ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣ ផ្លូវលេខ ២៤៣ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣និង៣០នាទីរំលងអធ្រាត្រ  ។

ជនសង្ស័យឈ្មោះ នៅ ប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះឈ្មោះ អៀង ហេង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ២៤៣ ក្រុមទី៩ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៣ (ជាម៉ូតូរបស់ជនរងគ្រោះ ) , ឧបករណ៍សម្រាប់កត់ឆ្នោតខ្មែរ១ , កូនសោលេខ១២ លេខ១៧ និងកន្រ្តៃយ៍១ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៧យប់ ជនរងគ្រោះបានចតម៉ូតូ នៅក្នុងបរិវេនរបងផ្ទះ ដោយបានចាក់សោទ្វាររបងត្រឹមត្រូវ ហើយបានចូលដេកក្នុងផ្ទះ លុះម៉ោងប្រហែល៣និង៣០នាទីរំលងអធ្រាត្រ ជនរងគ្រោះបានភ្ញាក់ពីដំណេក ស្រាប់តែឃើញទ្វាររបងចំហរ ហើយបាត់ម៉ូតូ ភ្លាមនោះជនរងគ្រោះបានតាមរកក៏ប្រទះឃើញជនសង្ស័យកំពុងដោះក្បាំងម៉ូតូនៅចំណុចផ្លូវ លេខ២៣០ កែងផ្លូវម៉ៅសេទុង ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចុះទៅឃាត់ខ្លួនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

img_2285 img_2290 img_2286 img_2287

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print