ទៅលេងស្រុក១ថ្ងៃ ត្រឡប់មកវិញចោរគាស់សោបន្ទប់លួចទ្រព្យសម្បត្តិនិងម៉ួតូរ៉ឺម៉កទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរួបគាត់ចាក់សោបន្ទប់ជួលហើយបានទៅលេងស្រុក១ថ្ងៃខណៈមកវិញស្រាប់តែចោរគាស់បន្ទប់យកលួចយកទ្រព្យសម្បត្តិ ម៉ូតូរ៉ឺម៉កទៅបាត់ ។

ករណីនឹងស្មានមិនដល់នេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ហេង ហ៊ាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់បន្លែ ផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា គាត់និងក្រុមគ្រួសារបាននាំគ្នាទៅស្រុកកំណើត ដើម្បីធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ហើយចាក់សោផ្ទះទុកចោល រីឯម៉ូតូរុឺម៉កកញ្ចាស់មួយគ្រឿងចតចាក់សោទុកមុខបន្ទប់ រួចក៏ចាកចេញទៅបាត់ រហូតក្រោយពីបញ្ចប់ថ្ងៃកាន់បិណ្ឌ ធ្វើបុណ្យរួចរាល់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះក៏នាំគ្នាទាំងក្រុមគ្រួសារវិលមកភ្នំពេញវិញ មកដល់បន្ទប់ ស្រាប់តែឃើញទ្វារបន្ទប់ចំហរ រុឺម៉កម៉ូតូក៏បាត់ និងសម្ភារក្នុងផ្ទះបាត់បង់អស់មួយចំនួន លុយជាង១០មុឺនរៀល អត្តសញ្ញាណប័ណ្ណ បាត់បង់ ទើបដឹងថា បន្ទប់គាត់ត្រូវចោរលួចគាស់បន្ទប់ ។

ក្រោយពីបាត់បង់សម្ភារទ្រព្យសម្បត្តិមួយចំនួន ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើ ៕

image1 image2

ដោយ៖ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print