ភ្នំពេញ៖ នាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦នេះ នាវាចម្បាំង INS Kulish របស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ។ ហើយនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌា មកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។
សូមជម្រាបជូនថា ការចូតចលនេះសបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម មិនមែនជាទីអាថ៌កំបាំងឡើយ ហើយក៏ស្របនឹងការប្រកាសរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបើកទ្វារស្វាគមន៍រាល់នាវាប្រទេសជាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តទៅ៕
ដោយ៖តារា










