កម្លាំងកងអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីព្រហ្មទណ្ឌ ក្រោយទទួលបណ្តឹងតាម Hotline

ចែករំលែក៖

ខេត្តមណ្ឌលគិរី ​៖ កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​បន្តបន្ទាប់ ក្រោយ​ទទួល​បាន​បណ្តឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ Hotline ពី​ជន​រង​គ្រោះ ​។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១២ និង២០​នាទី​ថ្ងៃ​ទី​១៧ ​កញ្ញា ឆ្នាំ​២០២៦ ស្ថិតនៅ​ចំណុច​អូរ​គគី ​​ក្នុងភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ​។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្ត ដោយ​បាន​ចាត់​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កោះ​ញែក សរុប​ចំនួន ០៦​នាក់ និង​រថយន្ត​០២​គ្រឿង ដឹកនាំ​បញ្ជា​ដោយ​លោក​អនុសេនីយ៍ទោ នាង ដា​លី នាយ​កា​រិ​ល័យ​ព្រហ្មទណ្ឌ​។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​តាម​ប្រព័ន្ធ Hotline ពី​ជន​រង​គ្រោះ​ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​បច្ចុប្បន្ន​ រស់នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​​​ ។

​​​ជនសង្ស័យ​​ឈ្មោះ សុខ សំបូរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ (​ស្រុក​កំណើត​នៅ​ភូមិ​ជម្ពូ ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ រស់នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​)​ ។ ​វត្ថុ​តាង​ចាប់​យក​​ទូរស័ព្ទ​ដៃ​ម៉ាក Tecno Spark ពណ៌​ខ្មៅ ចំនួន០១​គ្រឿង ​។

...

​បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print