ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការប្រេីប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់ដោយជាប់ពាក់ព័ន្ធការប្រេីប្រាស់ថ្នាំញៀន។

ការឃាត់ខ្លួនជនសង្ស័យខាងលេីធ្វេីឡេីងនៅវេលាម៉ោង ៤និង១០នាទី ល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ សំ សារិនចំណាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ បានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញបុរសម្នាក់ដោយសង្ស័យក៏ឃាត់សួរនាំដោយជនសង្ស័យបានសារភាពថាខ្លួនបានប្រេីប្រាស់ថ្នាំញៀន។

...

បច្ចុប្បន្នជនសង្ស័យខាងលើកំពុង តែឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំនុំរឿងតាមនីតិវិធី ច្បាប់តែម្តង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print