មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ នៅក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង។

ក្រោម​ការចង្អុល​បង្ហាញ​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង១៥:៤៥នាទី ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង​ ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូល​ដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យ​មានឈ្មោះ សឿន សំ ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកសាមគ្គីមុនី្នជ័យ ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់០.៨៥ក្រាម),ម៉ូតូចំនួន ០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង,ខ្សៀជក់ចំនួន០៤, ថង់ច្រកនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត​។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅ​កាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print