ខេត្ដសៀមរាប៖ មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឱ្យដឹងថា គេកំពុងតែដំណើរការនីតិ វិធីចំពោះជនល្មើសមួយរូបដែលបាន ជេរប្រមាថនិងវាយនគរបាលនារីកាលពីពេលថ្មីៗនេះនៅពេលដែលបំពេញការងារផ្នែកចរាចរណ៍ ។
រូបជនសង្ស័យ និងសមត្ថកិច្ចនារីរងគ្រោះ(រូបភាពគេហទំព័រអគ្គស្នងការនគរបាលជាតិ)
មន្ដ្រីនគរបាលបាននិយាយថា នៅថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០១៥ ឧត្ដមសេនីយ៍ ទោ សត ណាឌី ស្នងការនគរបាលខេត្ដ សៀមរាបបានចេញបញ្ជាឱ្យមន្ដ្រីនគរ បាលរៀបចំឯកសារសំណុំរឿងនេះប្ដឹងទៅ តុលាការដែលជាផ្នែកមួយបង្ក្រាបជន ខិលខូចនិងក៏ជាការស្ដារកិត្ដិយសនគរ បាលផងដែរ ។ នៅពេលនេះកម្លាំងការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលកំពុងចាត់ការតាមនីតិវិធីករណីជនសង្ស័យម្នាក់នោះបានវាយនគរបាលចរាចរណ៍នារីម្នាក់កំពុងបំពេញភារកិច្ចអនុវត្ដន៍ច្បាប់ចរាចរណ៍ ។
តាមការបំភ្លឺរបស់មន្ដ្រីនគរបាល ដែលជាជនរងគ្រោះបានឱ្យដឹងថា នៅ វេលាម៉ោង១៥និង៤០នាទីមានបុរស ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ឌុបប្រពន្ធដោយពុំមាន ពាក់មួកការពារសុវត្ថិភាពនិងម៉ូតូគ្មានស្លាកលេខ ឃើញដូចនោះជនរងគ្រោះ ក៏បានកាន់ដំបងបញ្ជាចរាចរចេញទៅឃាត់ឱ្យឈប់ម៉ូតូ។ ស្រាប់តែបុរសម្នាក់ នោះអត់ឈប់ហើយជិះម៉ូតូតម្រង់មករកបុកនាងព្រមទាំងយកដៃគ្រវាសដំបង ចរាចរណ៍នាងចេញ។ ពេលនោះនាងក៏ តាមឃាត់ម៉ូតូនោះរហូតដល់ឈប់ ក្រោយមកទៀតបុរសម្នាក់បានចុះពីលើម៉ូតូមកហើយវាយនាងមួយដៃត្រូវដើមដៃខាងស្ដាំហើយរត់ឡើងម៉ូតូប្រុងបើក រត់គេចតែនាងរត់ទៅចាប់ម៉ូតូកុំឱ្យបើក។តែបុរសនោះបានវាយនាងមួយដៃទៀត ត្រង់ចំណុចដដែលបណ្ដាលឱ្យដៃរបស់ នាងឡើងជាំ។
នៅពេលបន្ទាប់មកលោកអនុសេនីយ៍ឯក សាយ ឌីណា បានរត់មកជួយ ហើយ លោកពលបាលឯក សាត ពឿន រត់មក ជួយទៀតទើបឃាត់បុរសម្នាក់នោះជាប់ហើយរាយការណ៍ទៅថ្នាក់លើ។ តាម បញ្ជាថ្នាក់លើក៏ឱ្យដកយកម៉ូតូនោះទៅ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដ សៀមរាបតែម្ដងហើយបុរសនោះក៏ គេចខ្លួនបាត់ ។ លុះកន្លះម៉ោងក្រោយ មកបុរសនោះក៏ត្រលប់មកវិញម្ដងទៀតបើករថយន្ដម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស មកដល់កន្លែងនាងឈរជើង ហើយចុចកញ្ចក់ឡានចុះរួចស្រែកជេរយ៉ាងកំរោលមកលើនាងថា “បើង៉ែង មិនសុំទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន!”។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្ក ហេតុនោះមានឈ្មោះ លឹម ស្នេហ៍គំនិត ហៅ ធូ រស់នៅម្ដុំអាងក្រពើ ភូមិវត្ដ ស្វាយ សង្កាត់សាលាកំរើក ក្រុងសៀម រាប ខេត្ដសៀមរាប ។
បន្ទាប់ពីរឿងហេតុខាងលើបានកើត ឡើងដោយប្រើអំពើហិង្សាពីកូនអ្នកធំ មកលើមន្ដ្រីនគរបាលជានារីកំពុងបំពេញតួនាទីចុះអនុវត្ដន៍ច្បាប់ចរាចរណ៍ គឺជា បទល្មើសជាក់ស្ដែង ដូច្នេះសមត្ថកិច្ច មានសិទ្ធិគ្រប់គ្រាន់ក្នុងការឃាត់ខ្លួនជន បង្កដើម្បីយកមកសាកសួរឬកសាងសំ ណុំរឿងបព្ជាូនទៅសាលាដំបូងខេត្ដចាត់ ការតាមនីតិវិធី ។ ប៉ុន្ដែ លោកស្នងការ សត ណាឌី បានត្រឹមតែមានចំណាត់ការ ដើម្បីកសាងសំណុំរឿង ។ ចំណុចនេះ មានន័យថា លោកស្នងការពិតជាមាន ឆន្ទៈក្នុងការអនុវត្ដន៍ច្បាប់បញ្ជាឱ្យមន្ដ្រី របស់ខ្លួនឃាត់ជនសង្ស័យ ។
ករណីនេះជាបទល្មើសជាក់ស្ដែង ជន បង្កបានវាយទៅលើមន្ដ្រីនគរបាលចំនួន ២ដៃជាប់ៗគ្នា ហើយគ្រានោះបើគ្មាន មន្ដ្រីនគរបាលរួមការងារជួយឃាត់និង អន្ដរាគន៍ មន្ដ្រីនគរបាលរូបនោះប្រឈម នឹងអំពើហិង្សាលក្ខណៈធ្ងន់ធ្ងរ ។ ម្យ៉ាង ទៀតសមត្ថកិច្ចមិនត្រឹមតែ មិនបាន ឃាត់ខ្លួនជនបង្កក្នុងការប្រព្រឹត្ដបទល្មើស ជាក់ស្ដែងប៉ុណ្ណោះទេ បន្ទាប់ពីឱ្យជនបង្ក ត្រឡប់ទៅផ្ទះ ហើយឃាត់តែម៉ូតូទុក នោះ គេក៏បានឃើញជនបង្ក ថែមទាំង មានចេតនាទុច្ចរិត ជិះរថយន្ដត្រឡប់មន វិញ ចុចកញ្ចក់ គំរាមកំហែងក្នុងន័យ សម្លាប់សុទ្ធតែជាបទល្មើសជាក់ស្ដែង ដូច្នេះការមិនឃាត់ខ្លួនជនបង្កគឺជាការ អនុវត្ដន៍ខុសនីតិវិធី ឬក៏អាចពាក់ព័ន្ធ ទៅនឹងការខ្លាចរអារអំណាចអន្ដរាគមន៍ ណាមួយបានជាបណ្ដោយឱ្យជនស៊ីវិល វាយសមត្ថកិច្ចដែលកំពុងបំពេញការងារ បែបនេះ?។
តាមពិតទៅបទជាក់ស្ដែងមានអាជ្ញា យុកាលរយៈពេលមួយសប្ដាហ៍ ដូច្នេះ សមត្ថកិច្ចបើមានឆន្ទៈអនុវត្ដន៍ច្បាប់ មិនមានអំពើបក្ខពួកនិយមឬក៏មិនខ្លាច រអារនឹងការអន្ដរាគមន៍ណាមួយគឺមាន សិទ្ធិឃាត់ខ្លួនជនបង្កក្នុងពេលនេះឬថ្ងៃ ស្អែកបានស្របតាមនីតិវិធីរបស់មន្ដ្រី នគរបាលយុត្ដិធម៌ ។ ម្យ៉ាងទៀតបើមាន វប្បធម៌អន្ដរាគមន៍ពួកគេកាន់តែបំពាន ទៅនឹងការចេញបទបញ្ជារបស់សម្ដេច តេជោនាយករដ្ឋមន្ដ្រីដែលមិនអនុញ្ញាត ឱ្យមានវប្បធម៌អន្ដរាគមន៍នេះជាដាច់ ខាតនោះ ។
ពាក់ព័ន្ធនឹងករណីនេះ លោក សត ណាឌី ស្នងការនគរបាលខេត្ដសៀមរាប នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥បានប្រាប់ នគរវត្តតាមទូរស័ព្ទថា ករណីនេះសមត្ថកិច្ច កំពុងតែធ្វើការ ។ ម្យ៉ាងទៀតពេលប្រព្រឹត្តបទល្មើសជាក់ស្តែង មិនមែនសមត្ថកិច្ច មិនចាប់ទេ គឺជនបង្កបានរត់គេចខ្លួន ។
ដោយឡែក លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទធារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនអាចទាក់ទងទេ នៅរសៀលថ្ងៃដដែលនេះ ដោយទូរស័ព្ទបញ្ជាក់ថា នៅក្រៅតំបន់សេវា ៕
ដោយ៖ ហេង នរិន្ទ្រ