កុមារ​ជាង៥០នាក់បានស្លាប់នៅក្នុងរថយន្តនៅអាមេរិកជារៀងរាល់ឆ្នាំ

ចែករំលែក៖

ក្រុមអ្នកឯកទេសពីសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា ជារៀងរាល់ឆ្នាំមានកុមារនៅ​អាមេរិក​យ៉ាងតិច​៥០នាក់ស្លាប់ដោយសារតែឪពុកម្តាយភ្លេចទុកកូនឲ្យនៅក្នុងរថយន្ត​ក្រោមក​ម្តៅក្តៅខ្លាំង។ ហេតុការបែបនេះតែងតែកើតឡើងជាញឹកញប់ធ្វើឲ្យមនុស្សជាច្រើនដាក់សំនួរ​សួរថាធ្វើយ៉ាងណាដើម្បីបញ្ចប់បញ្ហាខាងលើ ។

ប្រតិកម្មចំពោះហេតុការណ៍ខាងលើ នាង​Renee Brown ជាស្ត្រីមានកូនពីរនាក់រស់នៅទីក្រុង​Star City ( Arkansas) បានឲ្យដឹងថា​​នាងពិតជាមិនយល់ហេតុអ្វីបានជាទុកកូនចោលដូច្នេះ។ កូន​ៗ​គឺជាអាទិភាពដំបូងគេបង្អស់របស់នាង ។ ចំណែកលោក​Malvern ដែលជាឪពុកមានកូនពីរនាក់​ក៏បានរៀបរាប់ដូចគ្នានោះដែរថា​«កូនៗរបស់គាត់តែងតែធ្វើឲ្យមានសម្លេងដើម្បីដឹងថា​គាត់មានកូនអង្គុយនៅពីខាងក្រោយ។បើទោះបីជាបែបណាក្តីធ្វើជាឪពុកម្តាយមិនត្រូវបោះបង់កូនចោលឡើយ ។

ផ្ទុយទៅវិញ​វេជ្ជបណ្ឌិត​Jeremy Porter ឯកទេសជម្ងឺកុមារ​បានឲ្យដឹងថា ទាំងនោះជាគ្រោះថ្នាក់​ដោយ​អចេតនា។ លោកបន្តទៀតថា «យើងមានការងារវល់ច្រើនទាំងនោះ​ជាការពិត យើង​ត្រូវរត់ឆ្វេងរត់ស្តាំ ដាក់មួយនេះចុះយកមួយទៀតឡើង ហើយការភ្លេចខ្លួនមួយភ្លេតជារឿងមិន​អាចគេចផុត ។

មួយវិញទៀតនៅពេលដែលកូនតូចកំពុងតែដែលនៅលើរថយន្ត ឪពុកម្តាយមិនហ៊ានដាស់កូន​ងើបឡើយ ដោយទុកឲ្យបន្តដេកហើយ ចូលទៅក្នុងផ្សាទិញឥវាន់បន្តិច ដោយទិញទឹកដោះ​គោ​ឬក​ន្សែងត្រជាក់ជាដើម។ ដោយដឹងថាខ្លួនទៅមិនយូរឡើយទិញតែមួយមុខប៉ុណ្ណោះ​និងត្រឡប់មកវិញ ប៉ុន្តែនៅពេលចូលដល់ផ្សារក៏ត្រូវទំនិញអូសទាញ ឬមានហេតុការណ៍អ្វីកើតឡើង​នៅក្នុងផ្សារវើសឲ្យម្តាយឬឪពុកនោះបង្វែរអារម្ភមួយរំពេចទៅក្នុង​ហេតុ​ការណ៍នោះទម្រាំតែភ្ញាក់ដឹងថាកូននៅក្នុងរថយន្ត វាបានយឺតពេលវេលាពីកន្លះទៅ​មួយម៉ោងហើយ។ ពេលនោះចម្ហាយត្រជាក់នៅក្នុងរថយន្ត ក៏អស់ ធ្វើឲ្យមានក្តៅហប់និងថប់​ដង្ហើបដោយខ្វះអ៊ុកស៊ីហ្សែនដកដង្ហើម ទើបទុកឲ្យកូនស្លាប់បែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print