នគរបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់ទូរសព្ទ័

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា អែប្លែកដែល ស្លាកលេខ ខេមរះភូមិន្ទ ០២ ១-៧១៦៨ មកធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃពីបុរស ជនជាតិ អាមេរិកកាំងម្នាក់មិនបានសម្រេចក៏ ត្រូវកំលាំងនគបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៩ ខែសីហាឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ៦០ផ្លូវ៣១៧ក្រុម២៦ភូមិ៦ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលេីនេះទី១ ឈ្មោះ ឡុង ពៅ ភេទប្រុសអាយុ២៤ឆ្នាំពុំពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំផ្សារដេប៉ូ ( ជាអ្នកបើកម៉ូតូ ហុងដាអែប្លែកដែលមានស្លាកលេខ ខេមរភូមិន្ទ ០២ ១-៧១៦៨ លេខតួ០២១៥៧៧ ម៉ាសីុនលេខ២០៣០៨២៤ និងទី២ ឈ្មោះ ង៉ែត ខេមរា ភេទប្រុសអាយុ ២៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលលេខ២៤ផ្លូវ៥៤៤ សង្កាត់បឹងកក់២ខណ្ឌទួលគោក ។

ចំណែកជនរងគ្រោះឈ្មោះ បាតូធូ ដេវិតដានីញែលហ្វ្រី ភេទប្រុសអាយុ ៥៤ឆ្នាំ ជនជាតិ អាមេរិកកាំង មុខរបរប្រធាននាយកប្រតិបត្តិអង្កាក្តីសង្ឃឹមពិភកលោក ស្នាក់នៅផ្ទះលេខ ១០២ធី ផ្លូវបូរីកាំកូសុី ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះចុះពីលើរថយន្តដែកាន់សៀវភៅព្រះគុម្ពីនឹងទូរសព្ទ័ អាយហ្វូូន៥ពណ័ខ្មៅស្រាប់តែជនល្មើសពីរអ្នកជិះម៉ូតូម៉ាកអែប្លែកពណ័ខ្មៅជិះម៉ូតូមកក្បែរជនរងគ្រោះហើយធ្វើសកម្មភាពឆក់

ទូរសព្ទ័ពីដៃជនរងគ្រោះបណ្តាលអោយធ្លាក់មកដីខ្ទាតប្រហែលពីម៉ែត្រ ពេលនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរនោះស្រែកទើបកំលាំងល្បាតនៅក្បែរកន្លែងកើហេតុដេញតាមជនសង្សយ័មកឃាត់បាននៅមុខផ្សារសាមគ្គី ទាំងពីរនាក់យកមកសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

  

...

ដោយ៖ ស ដារ៉ា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print