រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីន ប្រលះជាមួយម៉ូតូម៉ាកវេវអាល់ហ្វាបណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

សៀមរាប៖ បុរសម្នាក់ជិះម៉ូតូត្រូវបានរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថោង ស៊ីនបុកស្លាប់ភ្លាម់ៗ នៅនិងកន្លែងកើតហេតុខណៈបុរសដែលជាជនរងគ្រោះជិះម៉ូតូដឹកស្រូវ១ការ៉ុងចេញពីផ្ទះកូនប្រសារឆ្លងកាត់ផ្លូវជាតិលេខ៦ពីជើងមកត្បូងរីឯរថយន្តបើបរពីលិចទៅកើតលើផ្លូវជាតិលេខ៦ ។

ហេតុការនេះកើតឡើងនៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៥វេលាម៉ោង១០នឹង១៥នាទីលើផ្លូវជាតិលេខ៦ស្ថិតចំណុចភូមិកកោះ ឃុំគោគធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ។

លោកអនុសេនីយ៏ ឯកគង់ អឿននាយផ្នែកចរាចរនៃអធិការរដ្ឋាននគរបាលស្រុកជីក្រែង ប្រាប់អ្នកសារព័ត៌មានយើងថារថយន្តដឹកអ្នកដំណើរក្រុមហ៊ុនថោងស៊ីនម៉ាកហ៊ីយ៉ាន់ដាយពណ៌សរលាយក្រហមពាក់ស្លាកលេខ(ភ្នំពេញ.)៣អា៤៣៨៨ទឹសដៅពីលិចទៅកើត បានប្រលេះជាមួយម៉ូតូម៉ាកវេវអាល់ហ្វាពណ៌ខ្មៅគ្មានស្លាកលេខនៅចំណុចភូមិកកោះ ឃុំគោគធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ជនរងគ្រោះឈ្មោះ ពេញ ហឿនភេទប្រុសអាយុ៥១ឆ្នាំមានទីលំនៅ ភូមិកំពង់ម្កាក់ ឃុំគោគធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប បើកបរម៉ូតូដឹកស្រូវមួយការរ៉ុងចេញពីផ្ទះកូនប្រសារឆ្លងកាត់ថ្នល់ជាតិពីជើងមកត្បូងត្រូវបានរថយន្តដឹកអ្នកដំណើរមានទឹសដៅពីលិចទៅកើតមានល្បឿនលឿនបុកចំពីក្រោយបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

អ្នកបើកបររថយន្តបានឈប់រថយន្តចុះរត់បាត់ស្រមោល ចំពោះសាកសពលោកបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយ ៕

  
  

...

ដោយ៖ ឡាំសុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print