រថយន្តដឹកដីបើកក្នុងល្បឿនលឿនបុករថយន្តនិងម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញៈ​ ឪពុកកូន៣នាក់បានរងរបួសធ្ងន់ស្រាលត្រូវបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកដីធុនធំបើកក្នុងល្បឿនលឿនហើយក៍ជ្រុលទៅបុកពីក្រោយពេញទំហឹង ។

​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១៩៦២ ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ។

​ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ហាន់ ស៊ីណាត ភេទប្រុសអាយុ៣៣ឆ្នាំជាឪពុក មុខរបរគ្រួពេទ្យរងរបួសត្រូវចង្កិះ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះហាំង សុវត្តី ភេទស្រីអាយុ៦ឆ្នាំ រងរបួសត្រូវចង្កា និងទី៣ឈ្មោះហាំង ហង្សរចនា ភេទប្រុសអាយុ១៦ឆ្នាំត្រូវក្បាល​ មុខរបរសិស្សទាំងពីនាក់ ស្នាក់នៅជាមួយឪពុក សង្កាត់ ខណ្ឌខាងលើ។ ចំណែកអ្នកបើកបររត់យន្តដឹកដីបង្ករមិនស្គាល់អត្តសញ្ញាណទេ ។

​តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយុដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក បាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២W.1481បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ​ ក្នុងទិសដៅពីលិចទៅកើត ពេលនោះក៍មានម៉ូតូ១គ្រឿងទៀតម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB.5706 បើកបរដោយជនរងគ្រោះ៣នាក់ឪពុកកូនខាងលើ ក្នុងទិសដៅពីលិចទៅកើតដូចគ្នាលុះមកដល់ចំណុចកើតហេតុ ដោយមានស្ថានភាពចង្អៀតអ្នកបើកបរម៉ូតូនិងរថយន្តបានបន្ថយល្បឿនស្រាប់តែមានរថយន្តដឹកដី១គ្រឿងទៀតម៉ាកហ៊ីណូ ពណ៍ទឹកបិុចលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3A.8346 បើកបរក្នុងទិសដៅស្របគ្នាក៍ជ្រុលទៅបុកនិងរថយន្តបាឡែនហើយម៉ូតូពេញទំហឹងបណ្តាលអោយរងការខូចខាតនិងរងរបួសធ្ងន់ស្រាល៣នាក់ឪពុកកូនតែម្តង ចំណែកអ្នកបើកបររថយន្តបាឡែនមិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយពេលក្រោយ៕

​ប្រជាពលរដ្ឋបានលើកឡើងថា រថយន្តដឹកដីធំៗជាច្រើគ្រឿងដែលបើកឆ្លងកាត់លើផ្លូវលេខ១៩៦២ស្ថិតក្នុងទឹកដីសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ តែងតែបង្ករគ្រោះថ្នាក់ចរាចរណ៍ស្ទើរាល់ថ្ងៃព្រោះអ្នកបើកបរបើកក្នុងល្បឿនលឿនដោយមិនគិតថាផ្លូវតូចចង្អៀតឡើយនិងធ្វើអោយដីធ្លាក់ហុយចូលភ្នែកពួកគាត់ដែលធ្វើដំណើរទៀតផង ។ដូចឆ្នេះប្រជាពលរដ្ឋក៍សូមសំណោមពរដល់អាជ្ញាធរ សង្កាត់ ខណ្ឌ មេត្តាជួយពិនិត្យមើលនិងចាត់វិធានកាចំពោះម្ចាស់រថយន្តដឹកដីដែលតែងតែបង្ករផល់ប៉េះពាល់ដល់ប្រជាពលរដ្ឋនេះផង៕ 

...

    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print