គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ បានប្រកាសបញ្ចូលសមាជិក​សមាជិកាថ្មី ចំនួន ២០៦នាក់ ក្នុងសង្កាត់ចំនួន ០៥

ចែករំលែក៖

ភ្នំពេញៈ ​នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០១៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខណ្ឌដង្កោ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ​ចំនួន ២០៦នាក់ មកពីសង្កាត់ចំនួន ០៥ក្នុងខណ្ឌដង្កោ រួមមានសង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ប្រទះឡាង សង្កាត់សាក់សំពៅ និងសង្កាត់រលួស ក្រោមអធិបតីភាព លោកស្រី ពុំ ស៊ីចាន់ អនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងលោក នុត ពុធដារ៉ា អនុប្រធានក្រុមការងារចុះ​ជួយខណ្ឌដង្កោ និងជាប្រធានគណបក្សខណ្ឌដង្កោ។

​ក្រោយពីតំណាងសមាជិកសមាជិកាថ្មី បានអាននូវពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានធ្វើការប្តេជ្ញាចិត្តរួចមក លោក នុត ពុធដារ៉ា ក្នុងនាមគណបក្សខណ្ឌដង្កោ បានលើកឡើងថា ការចូលរួមជាសមាជិកគណបក្សប្រជាជន របស់ប្អូនៗទាំងអស់ គឺជា​ជម្រើសដ៏ត្រឹមត្រូវ ក្នុងការរួមរស់ក្នុងជីវភាពនយោបាយ ព្រោះថាតាំងពីដើមរៀងមក រហូតដល់​បច្ចុប្បន្ន មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានជួយសង្គ្រោះ រំដោះប្រទេសជាតិឲ្យរួច​ពីរបបប្រល័យពូជសាសន៍ បន្តថែរក្សាសុខសន្តភាពជូនប្រជាពលរដ្ឋ និងបានអភិវឌ្ឍន៍ប្រទេស​ជាតិឲ្យមានការរីកចម្រើនជាលំដាប់ ហើយគ្មានគណបក្សណាបានធ្វើការងារបម្រើប្រជាពលរដ្ឋឡើយ មានតែប្រើប្រាស់នយោបាយប្រជាភិថុត ដើម្បីបោកប្រាស់រកសម្លេងឆ្នោតពីប្រជាពលរដ្ឋ។ លោកប្រធានក៏បានផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ឲ្យអនុវត្តខ្លួនជាយុវជនគម្រូ ជាទំពាំងស្នងឬស្សី ដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

​លោកជំទាវ ពុំ ស៊ីចាន់ បានបន្តណែនាំដល់ប្អូនៗយុវជនដែលទើបត្រូវបានបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ សូមឲ្យធ្វើការណែនាំដល់មិត្តភ័ក្ត បងប្អូនរបស់ខ្លួនអំពីគោលនយោបាយ​ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវចៀសវាងការជឿលើពាក្យញុះញង់របស់គណបក្សប្រឆាំង ដែលមានគោលដៅបំបែកបំបាក់សាមគ្គីភាពរបស់គណបក្សយើង។

​ជាមួយគ្នានោះដែរ គណបក្សខណ្ឌដង្កោ ក៏បានជូនជាវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក គណបក្សថ្មី ទាំង ២០៦នាក់ ក្នុងម្នាក់ៗទទួលបាន អាវ០១ មួក០១ និងថវិកា ១ម៉ឺនរៀល។ភារ៉ា ដង្កោ

...

   
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print