ក្រោយការធ្វើរដ្ឋប្រហារមកទល់ពេលនេះអ្នកនយោបាយឆ្នើមរបស់ថៃបានបាត់មុខសូន្យឈឹង ពីប្រព័ន្ធផ្សព្វផ្សាយនានា ដោយសារតែ ទី១ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមានគម្រិតក្រោមរបបយោធានិងទីពីរដោយសារតែអ្នកនយោយធុនទ្រាន់និងការបង្ហាញមុខជាសាធារណក្នុងពេលនេះនាំឲ្យតែជាប់ទោសពេលមានអ្នកសារព័ត៌មានដេញដោលសួរ។
តាំងពីរដ្ឋប្រហារមកគេបានមើលឃើញលោកស្រីយីងឡាក់ម្តងម្កាលនៅក្នុងបណ្តាញសង្គមរបស់លោកស្រីក្នុងពេលដែលលោកស្រីទៅបេះផ្សិត និងទៅបេះផ្លែទូរ៉េនជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយនៅក្នុងចម្ការ ឬទៅផ្សារទិញឥវ៉ានយ៉ាងរំភើយ មើលទៅដូចជាបានបញ្ចប់នៅទុកកង្វល់ ភាពតានតឹង ដូចរូបភាពកាន់ពីនៅកាន់តំណែងជានាយករដ្ឋមន្ត្រីដែលត្រូវគេផ្តន្ទាទម្លាក់កំហុសឲ្យលោកស្រីជាបន្តបន្ទប់។
ការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោកស្រីយីងឡាក់មិនបានប៉ុន្មានម៉ោងផងក៏មានប្រិយមិត្តរាប់សែននាក់ចុច«Like»និងចែករំលែកតៗគ្នា។ លោកស្រីយីងឡាក់បានត្រឹមតែបង្ហោះរូបភាពប៉ុណ្ណោះមិនដែលនិយាយពីនយោបាយមួយម៉ាត់ណាឡើយ ដោយសារតែត្រូវហាមប្រាមនិយាយពាក់ព័ន្ធនយោយអាចបង្ករឲ្យមានចលាចលកើតឡើង ក្នុងពេលដែលយោធាកំពុងកាន់អំណាចរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។
ចុះចំណែក មេដឹកនាំប្រឆាំងដ៏ល្បីល្បាញនៅថៃ គឺ លោកស៊ូថេប ថឿកសូបានពេលនេះនៅឯណាកំពុងធ្វើអ្វី។ ក្រោយការធ្វើរដ្ឋប្រហាមិនបានប៉ុន្មានប្រព័ន្ធផ្សព្វផ្សាយថៃក៏បានផ្សព្វផាយតែម្តងគត់ពេលនោះលោកស៊ូថែបបាន សាងព្រះផ្នូសនៅឯវត្តស្រុកកំណើតរបស់លោក។ តាំងពីពេលនោះមកក៏គ្មានដំណឹងមិនដឹងថាលោកបានលាចាកពីសិក្ខាបទ (សឹក)ហើយឬនៅ ឬសាងផ្នូសជារៀង រហូត បញ្ចប់កម្មលោកិយ បញ្ចប់មហិច្ឆតា នយោបាយដែលធ្វើឱ្យជីវិតរស់នៅ មិនបានសុខស្រួលនោះ ។
អ្វីដែលធ្វើឲ្យអ្នកនយោបាយថៃធុនទ្រាន់នោះដោយសារតែយោធាមានអំណាចនិងឥទ្ធិពលខ្លាំងអាចជ្រៀតជ្រេកចូលក្នុងឆាកនយោបាយបានគ្រប់ពេលវេលា។ តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤មក របបយោធានៅមិនទាន់អាចកំណត់ពេលវេលាបោះឆ្នោតឲ្យបានច្បាស់លាស់នៅឡើយ មិនដឹងពេលណាទើបថៃមាននាយករដ្ឋមន្ត្រីស៊ីុវិល បោះឆ្នោតឡើងដោយប្រជាធិបតេយ្យនោះដែរ។ក្នុងពេលនេះថៃក៏បានប្រកាស ពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០១៧ ប្រសិនបើសេចក្តីព្រាងលក្ខន្តិកៈថ្មីស្តីពីការរៀបចំបោះឆ្នោត មានការជំទាស់ពីគណៈកម្មការកែទម្រង់សភាជាតិ ហើយដែលគ្រោងបើកសម័យប្រជុំនៅខែខាងមុខនោះ ។
នៅពេលដំបូងនៃការដឹកនាំដោយយោធា ក៏បាននិយាយថា ខ្លួនមានបំណងរៀបចំឲ្យមានការបោះឆ្នោតសាកលដើម្បីស្តាររបបលទ្ធិប្រជាធិបតេយ្យ ឡើងវិញ ដោយមិនហួសពីចុងឆ្នាំ២០១៥នោះឡើយ ។ ប៉ុន្តែនៅពេលក្រោយមកទៀតរដ្ឋាភិបាលនេះបានបញ្ជាក់ថា ខ្លួនពន្យាការបោះឆ្នោតរហូតដល់ឆ្នាំ២០១៦ ដើម្បីផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កែសម្រួល ក៏ដូចកែទម្រង់ ដែលក្រុមយោធានិយាយថា គឺដើម្បីធានាដល់ស្ថិរភាពនៅក្នុងប្រទេសនេះ បន្ទាប់ពីហែកហួរញាំញីដោយអំពើហិង្សាអូសបន្លាយពេលវេលារាប់ទសវត្ស ដោយសារតែទំនាស់នៅក្នុងផ្នែកនយោបាយនោះ ។
កាលពីដើមខែសីហារនេះឧបនាយករដ្ឋមន្ត្រីថៃមួយរូប គឺលោក Wissanu Krea-ngam បានថ្លែងថា ការបោះឆ្នោតនៅក្នុងប្រទេសនេះអាចនឹងពន្យាពេលបន្ថែមទៀតរហូតដល់ឆ្នាំ២០១៧ ប្រសិនបើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនជួបនូវបញ្ហារាំងស្ទះ ឬទទួលរងការជំទាស់តវ៉ាប្រឆាំងនោះ ។ការពន្យាពេលនឹងត្រូវអូសបន្លាយទៀតប្រសិនបើការព្រាងច្បាប់មិនទទួលបានការគាំទ្រពីពលរដ្ឋ។
លោកបន្តថា ប្រសិនបើការព្រាងរដ្ឋធម្មនុញ្ញនេះទទួលបានសំឡេងគាំទ្រពីក្រុមប្រឹក្សាហើយនោះ ការធ្វើប្រជាមតិនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ហើយជាបន្តបន្ទាប់ទៅទៀតគឺការបោះឆ្នោតដែលត្រូវរៀបចំធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ ប៉ុន្តែវាអាស្រ័យទៅលើការធ្វើប្រជាមតិពលរដ្ឋ បើមានសម្លែងគាំទ្រភាគច្រើននឹងបោះឆ្នោតតាមគម្រោងបើមិនគាំទ្រទេនោះនឹងត្រូវពន្យាជាបន្តទៀត។
គិត ចាប់តាំងពីឆ្នាំ១៩៣២មកទល់ ពេលនេះ ការធ្វើរដ្ឋប្រហារយោធានៅ ថៃមានរហូតដល់ទៅ១៩លើក និយាយ រួមមេដឹកនាំនីមួយៗនៅថៃត្រូវទទួលរងការធ្វើរដ្ឋប្រហារស្ទើរតែ គ្រប់គ្នា មិនថា អ្នកគាំទ្ររាជានិយម ឬក៏ជាអ្នកប្រជាធិ បតេយ្យនោះឡើយ ។
អ្វីដែល គួរឱ្យកត់សម្គាល់គឺរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើរដ្ឋប្រហារ ផ្ទួនៗគ្នាទៅលើអ្នកនយោបាយដែល មានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងតំបន់គឺនាយករដ្ឋ មន្ដ្រីត្រកូលស៊ីុណា វ៉ាត្រា ទាំងពីរនាក់ បងប្អូនទទួលរងការធ្វើរដ្ឋប្រហារដោយ យោធាដូចគ្នា ។សកម្មភាពដដែលជា ដដែលបានកើតឡើងនៅក្នុងឆាកនយោបាយថៃធ្វើឱ្យអ្នកនយោបាយជាច្រើនធុញថប់ មិនចង់ប្រឡូកទៀតឡើយ ។
ក្រុមអ្នកឯកទេសវិភាគយល់ឃើញថាការបោះឆ្នោតដែលរៀបចំឡើងដោយរបបយោធានឹងមិនមានអ្នកនយោបាយជើងចាស់ចូលរួមទៀតឡើយ ដោយធុញថប់នឹងការធ្វើរដ្ឋប្រហារ ការប្រឆាំងតវាអត់ឈប់ឈរ ។ នៅក្នុងការបោះឆ្នោតខាងមុខបេក្ខភាពនឹងជាមុស្សថ្មីដែលមានការយល់យោគអាធ្យាស្រ័យគ្នាដើម្បីផលប្រយោជជាតិជាធំ។
នៅក្នុងការបោះឆ្នោតខាងមុខ ទាំងលោកស៊ូថែម លោកស្រីយីងឡាក់ លោក អាភីស៊ីតវាចាជីវា មិនប្រាកដថាបន្តឈរឈ្មោះបោះឆ្នោតនោះឡើយ ។ កន្លងមកលោកស្រីយីងឡាក់ក៏បានបញ្ចាក់ថាលោកស្រីនឹងមិនចូលរួមនៅក្នុងការបោះឆ្នោតខាងមុខទៀតឡើយ លោកស្រីចង់ចំណាយពេលវេលាជាមួយក្រុមគ្រួរសារ និងការងាអាជីវកម្មរបស់លោកស្រី៕