តុលាការ​កំពូល​បើក​សវនាការ​សំណុំរឿង​ជនល្មើស​ជាប់​ទោស​មួយ​ជីវិត​ រឿង​ដឹក​ប្រេង​ម្រះព្រៅ​ជាង​១០០០លីត្រ​ ថ្ងៃ​២វិច្ឆិកា​

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការកំពូល បញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ តុលាការនឹងបើកសវនាការសំណុំរឿងជនល្មើសពីរនាក់ ម្នាក់ជាប់ទោសមួយជីវិត និង ម្នាក់ទៀតជាប់ទោស៣០ឆ្នាំ ករណីដឹកប្រេងម្រះព្រៅមានសារធាតុញៀនជាង១០០០លីត្រនៅខេត្តកំពង់ឆ្នាំង ។

យោងតាមដីកាតុលាការកំពូល បង្ហាញថា តុលាការកំពូលនឹងលើកយកសំណុំរឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ប្រព្រឹត្តនៅភូមិល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ មកបើកសវនាការជំនុំជម្រះ ដោយមានលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ ។

ជនជាប់ចោទឈ្មោះ ចាន់ ង៉ុយ ហៅទុង អាយុ៣៦ឆ្នាំ និង ឈ្មោះ យ៉ាំង ត្រាន់ អាយុ៣២ឆ្នាំ ។ ក្រុមជនល្មើស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចភូមិទឹកល្អក់ ឃុំសែប ស្រុកបរិបូរណ៍ ខេត្ត កំពង់ឆ្នាំង ។ ចំណែកមេខ្លោងពីរនាក់ ទៀតជាថៅកែមានឈ្មោះ នួន ម៉ៅហេង និង ឈ្មោះ ចាន់ ធី បានរត់គេចខ្លួនរហូតមកទល់ បច្ចុប្បន្ននេះ ៕

image image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print