ជិះម៉ូតូលឿនដូចហោះបុករថយន្តពីក្រោយរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុជន២នាក់រងរបួសធ្ងន់ខណៈពេលជិះម៉ូតូមួយគ្រឿងយ៉ាងលឿនទៅបុកគូទរថយន្តខាងមុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់ ។ ហេតុការណ៍គ្រៅះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខាងលិចមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទាំង២នាក់ខាងលើទីមួយឈ្មោះភាព ផាភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសបាក់ដៃខាងឆ្វេងនិងរងរបួសបែកមុខមាត់រលាត់ដៃជើង។ទី២ឈ្មោះម៉ៃ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកជិៈពីក្រោយបានត្រូវក្បាលរយៈមុខនិងរលាត់ដៃជើងសន្លាប់ស្តូកស្តឹង ហើយនាក់ទាំងពីមានទីកន្លែងកំណើតនៅស្រុកពាមរន៍ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុកាណ៍បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង២នាក់បានជិៈម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខព្រៃវែង-1A-4381តាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុម៉ូតូរបស់ជនរងគ្រោះបានជ្រុលទៅបុកគូទរថយន្តខាងមុខម៉ាក វីស្តូកំពុងបើកបរក្នុងទិសដៅស្របទិសគ្នាពេញទំហឹងបណ្តាលអោយជនរងគ្រោះទាំង២នាក់ដួលបោកទៅនឹងរថយន្តអូសទៅនឹងថ្នល់ហើយបោកទៅនឹងរនាំងដែកចែកទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរសន្លាប់ស្តូកស្តឹង។ ចំណែកឯរថយន្តវីស្តូនៅខាងមុខពេលឃើញដូចនោះក៏បន្ថែមល្បឿនទៅមុខបាត់ស្រមោលតែម្តង ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខបានចុះមកជួយអន្តរាគមន៍សំរួលចរាចរណ៍កុំអោយកកស្ទៈនិងបានហៅរថយន្តសាម៉ុយដឹកយកជនរងគ្រោះទៅសង្គោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗតែម្តង។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងទាក់ទងបងប្អូនសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print