ទុស្សេខ្សែភ្លើងឆេះបន្ទប់ជួលនៅសង្កាត់ស្ទឹងមានជ័យប្រជាពលរដ្ឋជួយពន្លត់ទាន់

ចែករំលែក៖

ភ្នំពេញ៖ បន្ទប់ផ្ទះជួលមួយកន្លែងនៅភូមិមានជ័យបានឆេះកាលពីវេលាម៉ោង៦និង០០ល្ងាចថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៥ នៅក្រុមទី៥​ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បណ្តាលមកពីទុស្សេខ្សែភ្លើង ។

​លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុសិ៍្តនគរបាលរដ្ឋបាលស្ទឹងមានជ័យបានឲ្យ ដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ភោគ ចន្ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ។ ចំណែកអ្នក ជួលបន្ទប់កើតហេតុស្នាក់នៅមានឈ្មោះ រិទ្ធ មុនី ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាងសំ ណង់ និងប្រពន្ធមានឈ្មោះ ទូច និច អាយុជាង២០ឆ្នាំ កម្មការិនីរោងចក្រ ។

​លោកនាយប៉ុសិ៍្តបន្តថា ករណីនេះគឺបណ្តាលមកពីទុសេ្សចរន្តភ្លើង តែមិនរាលដាលធ្វើ ឲ្យប៉ះពាល់ដល់អ្នកជិតខាងឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ដោយសារតែប្រជា ពលរដ្ឋរស់នៅជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ទាន់ពេលវេលា ទើប មិនរំខាន់ដល់រថយន្តពន្លត់អគ្គីភ័យ ក៏ប៉ុន្តែទ្រព្យសម្បិត្តនៅក្នុងបន្ទប់បានរងនូវការខូចខាតស្ទើរ ទាំងស្រុង ៕

...

ដោយ៖ តាឡឹម 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print