ស្ត្រីម្នាក់ស្រវឹងស្រាបេីកម៉ូ​តូ​​កន្លែង​លក់​​មី​ឆា​និង​គុយ​ទាវបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគេស្រវឹងស្រាជោគជាំ បេីកម៉ូតូទៅបុកកន្លែងលក់គុយទាវនិងមីឆា បណ្តាលឲ្យ​ក្រ​ឡាប់គ្រែបើង ​ខ្ចាត់ខ្ចាយនិងរាយប៉ាយធ្វើឲ្យស្រ្តីម្នាក់ទៀតដែលជាអ្នកលក់​ រួមនិងមានផ្ទៃពោះ៨ខែ​របួស​​​ស្រាលផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះ បានកើតឡើង​កាល​ពី​វេលាម៉ោង១នឹង៣០នាទីអាធ្រាត្រឈានចូលថ្ងៃទី១១ខែសីហា២០១៥ តាមបណ្តោយផ្លូវលេខកម្ពុជាក្រោម កែងផ្លូវលេខ២​៣​៣​​ នៅចំណុចមុខអាហារដ្ឋា​ន​​​សុ​ខ​​សា​​ន្ត​​ ​ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ប្រភពពត៌ពីសាក្សីនៅកន្លែងកើតហេតុ​បានឲ្យដឹង នៅមុនពេលកើតហេតុ​គេឃេីញស្ត្រីដែលរងគ្រោះបានជិះម៉ូតូម៉ាកស្តុបពីmini ពណ៍ស​លាយទឹកក្រូច​ ពាក់​ស្លាក​លេ​ខ​1BW-6976​ជិះតែឯងក្នុងស្ថានភាពស្រវឹងជោគជាំ ដោយធ្វេីដំណេីរតាមមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត​យ៉ាងលឿនបំរុងបត់ឆ្វេងទៅផ្សារ​សា​​ម​គ្គី ក៏ បួងចង្កូតមិនទាន់ជ្រុលទៅបុកកន្លែងលក់គុយទាវនិងមីឆាតាមចិញ្ចើមផ្លូវនោះតែម្តង​ បណ្តាល​ឲ្យស្រ្តីជាអ្នកលក់​​មានផ្ទៃពោះ៨ខែរងរបួស​ស្រាល រីឯ​ស្រ្តីជាអ្នកបើកម៉ូតូ​បង្កដួ​ល​​បោកក្បាលរបួសធ្ងន់​ខ្លួនឯង ។

​ក្រោយកើតហេតុស្រ្តីរងគ្រោះជាមា្ចស់ម៉ូតូ ត្រូវរថយន្តសាមុយដឹកយកទៅគ្លីនិកឯកជន រីឯម៉ូតូ​បង្កសមត្ថកិច្ចមូលដ្ឋានយក​ទៅ​រ​ក្សា​​​ទុកនៅ​អ​ធិ​ការដ្ឋាននគរបាល​ខណ្ឌទួលគោករងចាំដោះស្រោយតាមក្រោយ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print