ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគេស្រវឹងស្រាជោគជាំ បេីកម៉ូតូទៅបុកកន្លែងលក់គុយទាវនិងមីឆា បណ្តាលឲ្យក្រឡាប់គ្រែបើង ខ្ចាត់ខ្ចាយនិងរាយប៉ាយធ្វើឲ្យស្រ្តីម្នាក់ទៀតដែលជាអ្នកលក់ រួមនិងមានផ្ទៃពោះ៨ខែរបួសស្រាលផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីអាធ្រាត្រឈានចូលថ្ងៃទី១១ខែសីហា២០១៥ តាមបណ្តោយផ្លូវលេខកម្ពុជាក្រោម កែងផ្លូវលេខ២៣៣ នៅចំណុចមុខអាហារដ្ឋានសុខសាន្ត សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ប្រភពពត៌ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង នៅមុនពេលកើតហេតុគេឃេីញស្ត្រីដែលរងគ្រោះបានជិះម៉ូតូម៉ាកស្តុបពីmini ពណ៍សលាយទឹកក្រូច ពាក់ស្លាកលេខ1BW-6976ជិះតែឯងក្នុងស្ថានភាពស្រវឹងជោគជាំ ដោយធ្វេីដំណេីរតាមមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនបំរុងបត់ឆ្វេងទៅផ្សារសាមគ្គី ក៏ បួងចង្កូតមិនទាន់ជ្រុលទៅបុកកន្លែងលក់គុយទាវនិងមីឆាតាមចិញ្ចើមផ្លូវនោះតែម្តង បណ្តាលឲ្យស្រ្តីជាអ្នកលក់មានផ្ទៃពោះ៨ខែរងរបួសស្រាល រីឯស្រ្តីជាអ្នកបើកម៉ូតូបង្កដួលបោកក្បាលរបួសធ្ងន់ខ្លួនឯង ។
ក្រោយកើតហេតុស្រ្តីរងគ្រោះជាមា្ចស់ម៉ូតូ ត្រូវរថយន្តសាមុយដឹកយកទៅគ្លីនិកឯកជន រីឯម៉ូតូបង្កសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រោយតាមក្រោយ ៕
ដោយ៖ ស ដារ៉ា