សមត្ថកិច្ចចម្រុះបង្ក្រាបបានរថយន្តស៊េរីទំនើបដឹកឈើគ្រញូង៣គ្រឿងនិងមនុស្ស២នាក់

ចែករំលែក៖

សៀមរាប៖ រថយន្តស៊េរីទំនើបចំនួន៣គ្រឿងផ្ទុកឈើគ្រញូងនិងមនុស្សពីរនាក់ ត្រូវបានសមត្ថកិច្ចចម្រុះ មានមេព្រៃ ប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ស្ទាក់ចាប់បានខណៈដែលជនសង្ស័យផ្ទុកឈើគ្រញូងក្នុងរថយន្ត បំរ៉ុងលោតឆត្រ័ឆ្លងដែនទៅកាន់ព្រំប្រទល់ប្រទេសវៀតណាម ។

​ហេតុការណ៏ចាប់រថយន្ត ទំនើបខាងលើនិងឃាត់ខ្លួនមនុស្ស២នាក់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៥នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

​លោកវរសេនីយ៏ត្រីឡុង សំអឿន នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុនពេលកើតហេតុ មានសេចក្តីរាយការថាមានឡានទាំង៣គ្រឿង បានដឹកឈើគ្រញូងចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តសៀមរាប។ ខណៈនោះកម្លាំងរបស់លោក បានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើចាំស្ទាក់ចាប់។ លុះពេលឡានទាំងនោះមកដល់ចំណុចកើតហេតុ ដោយឃើញកម្លាំងសមត្ថកិច្ចនៅចាំស្ទាក់ ពួកគេក៏បានបើកឡានសម្រុកចូលទៅក្នុងព្រៃហើយសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់តែម្តង។ លោកបន្តថា តាមការសន្និដ្ឋានពួកគេអាចដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើខេត្តសៀមរាប បំរ៉ុងឆ្ពោះទៅព្រំប្រទល់ខេត្តកំពង់ចាម ប្រទេសវៀតណាម។

​លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ឡានស៊េរីទំនើបទាំងបីគ្រឿងនោះទី១ម៉ាកឡិចស៊ីស៣០០ ទី២ឡិចស៊ីស៣៣០ និងទី៣កាមរីបាឡែន។ ចំពោះជនសង្ស័យទាំងពីរនាក់ដែលចាប់ខ្លួនទី១ឈ្មោះលឹមសេត ប្រុសអាយុ៣០ឆ្នាំ ទី២ឈ្មោះលឹម ឆៃឡា ប្រុសអាយុ៣៥ឆ្នាំ ពួកគេទាំងពីរនាក់នៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប។ លោកបន្តថា ឈើដែលរឹបអូសបាន មានប្រភេទឈើគ្រញូងសាច់និងក្រាក់ សរុប០,៤៨១ម៉ែត្រគូប។

​លោកនាយផ្នែកបន្ថែមទៀតថា តាមពិតរថយន្តដែលដឹកឈើគ្រញូងមួយខ្សែនេះ គឺមានរហូតដល់ទៅ៤គ្រឿង តែនៅពេលជួបក្រុមសមត្ថកិច្ច ពួកគេបានព្យាយាមបើកគេចរៀងៗខ្លួនទើសមត្ថកិច្ចចាប់បានតែ៣គ្រឿង។ប៉ុន្តែក្រោយពេលឆែកក្នុងឡាន គឺបានរកឃើញសៀវភៅគ្រួសាររបស់ថៅកែឈើនិងឡានឈ្មោះលឹម ឈុនលី។ពេលនេះទាំងវត្ថុតាង ទាំងជនសង្ស័យ ខាងលោកកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់។ឡាំសុធា

...

   
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print