ក្មេងស្រីទៅទិញភេសជ្ជៈខ្វះលុយ៥០០រៀលអ្នកលក់ចិត្តព្រានហ៊ានលូកចាប់សុដន់​នាង

ចែករំលែក៖

ខេត្តកំពង់ចាម៖ កំលោះ​ចិត្ត​ព្រាន ​ហ៊ាន​ហួសតម្រាម្នាក់ ត្រូវ​បាន​អាណាព្យាបាល​របស់​ក្មេងស្រីរងគ្រោះ​ប្ដឹង​សមត្ថកិច្ចឲ្យ​ចាប់ខ្លួន​ ពី​បទ​អំពើ​អាស​ប្រឆាំង​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ បន្ទាប់ពីគេលូកលាន់​ចាប់​សុដន់​កុមារី​ម្នាក់កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥ នៅក្នុងភូមិ​វាល​រី​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ​ហើយជននោះត្រូវបាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ​ហ៊ី​ ម៉េង​សៀ​ង​ អាយុ​១៨​ឆ្នាំ ​ជាកូនប្រុសរបស់ អាវករលក់ដូរឈ្មោះវណ្ណា នៅក្នុងភូមិ-ឃុំកើតហេតុ។ ចំណែកនារីរងគ្រោះ ឈ្មោះ ក.ស.ល អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុដូចគ្នា។

​​ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រើ​បាន​ប្រើនាង​ឲ្យ​ទៅ​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​១​កំប៉ុង​ និង​ទឹកដោះគោ​ឡាក់​តា​សយ​១​កំប៉ុង។​ ពេល​នោះ​នាង​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​មក​ទិញ​ភេសជ្ជៈ​នៅ​តូប​របស់​ឈ្មោះ ​វណ្ណា​ នៅ​ក្នុង​ភូមិ​ជាមួយគ្នា។​ លុះពេល​ទៅ​ដល់​តូប នាង​ឃើញ​កូនប្រុស​របស់​ម្ចាស់​តូប​នៅ​លក់​តែ​ម្នាក់​ឯង​ ហើយ​នាង​ក៏​ឲ្យ​យក​ភេសជ្ជៈ​ទាំង​២កំប៉ុង​ តម្លៃ​៤.៥០០រៀល តែ​ដោយ​ភេសជ្ជៈ​មិនសូវ​ត្រជាក់​ នាង​ក៏​ឲ្យ​អ្នកលក់​កំលោះ​ជា​ម្ចាស់​តូប​ថែម​ទឹកកក​២-៣​ដុំ​ទៀត។

ពេលនោះ​អ្នកលក់​បាន​យក​ទឹកកក​មក​ឲ្យ ​និង​ទារ​លុយ​ចំនួន​៥.០០០​រៀល​ គឺ​ភេសជ្ជៈ​២​កំប៉ុង​តម្លៃ​៤.៥០០​រៀល និង​ទឹកកក​៥០០​រៀល​ តែ​នាង​ថា​គ្មាន​លុយ ហើយទឹកកកនោះនាងមិនបានទិញទេ​គឺ​សុំ​ថែម​ទេតើ។​ បន្ទាប់មក ​កូនប្រុស​ម្ចាស់​តូប​បាន​លូកដៃ​ស្តាំ​ចាប់​ច្របាច់​សុដន់​ខាង​ស្តាំ​របស់​នាង​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​នាង​ឈឺ ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ម្តាយ ។​

ប្រភពដដែលបានបន្តឲ្យដឹងថា អ្នកស្រី ហ៊ាង ណៃ​ស៊ីម ជា​ម្តាយ​របស់​កុមារីរងគ្រោះ ក្រោយពី​បាន​លឺពាក្យ​កូនស្រី​ប្រាប់​ដូច្នេះ​​ខឹង​យ៉ាង​ខ្លាំង ក៏ទាញ​ម៉ូតូជិះមក​ស្តី​ឲ្យ​ឈ្មោះ​ ហ៊ី ម៉េង​សៀង ជា​កូនប្រុស​របស់​ម្ចាស់​តូប​ថា ​មើលងាយ​គាត់ បន្តាប់មកក៏​ប្តឹង​សមត្ថកិច្ចតែម្ដង ។

ប្រភពដដែលបានក៏បានបញ្ជាក់ថា ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ​ឈ្មោះ ហ៊ីម៉េង​សៀង​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចាប់​ច្របាច់​សុដន់​នាង​«​ក ស ល​»​មែន​ តែ​ខ្លួន​ធ្វើ​លេង​ មិន​មាន​បំណង​អាក្រក់​ទេ។​រហូតមកដល់​រសៀល​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៥ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​កំពង់ចាម ​បាន​បញ្ជូន​សំណុំរឿង ​និង​ជនសង្ស័យ​ឈ្មោះ ​ហ៊ី ម៉េង​សៀង​ ទៅ​សាលាដំបូង​ខេត្ត​កំពង់​ចាម​ចាត់ការ​តាមច្បាប់ ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print