ស្រី​ស្អាត​ស្រវឹងស្រា​គួប​ផ្សំ​ខឹង​ប្ដី​មិន​ បើកទ្វារ​ផ្ទះ​ឱ្យ​ចូល​ជិះ​រថយន្ដ​បំ​បុក​ទ្វារផ្ទះ​ផ្អើល​ទាំង​យប់

ចែករំលែក៖

​​ភ្នំពេញ​៖​ ស្រី​ស្អាត​ម្នាក់​ដែល​គេ​មិន​ ស្គាល់ឈ្មោះ​ មាន​អាយុ​ជាង​២០​ឆ្នាំ​ ត្រូវ​ អ្នក​ជិតខាង​អះអាង​ថា​ ស្អាត​មិន​ចាញ់​ តួកុន​បាន​បើករថយន្ដ​បំ​បុក​ទ្វារផ្ទះ​ជួល​ បណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​ ខណៈ​ដែល​ ស្រី​ស្អាត​រូប​នេះ​មក​ពី​ផឹកស៊ី​ស្រវឹង​ខឹង​ ម្ចាស់ផ្ទះ​ និង​ប្ដី​មិន​បើកទ្វារ​ឱ្យ​ចូល​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​១​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ នៅផ្ទះ​ លេខ​T9​ ផ្លូវ​លេខ​២៦៥​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ (​ខាងត្បូង​ផ្សារ​សំណង់​ ១២​ចម្ងាយ​៥០​ម៉ែត្រ​)​ ។​

​សាក្សី​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ ១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ គេ​បានឃើញ​ ស្រី​ស្អាត​ដែល​មិន​ស្គាល់ឈ្មោះ​ម្នាក់​នេះ​ និង​មាន​រូបរាង​ស្អាត​មិន​ចាញ់​តួកុន​បាន​បើករថយន្ដ​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-9987​ មក​ឈប់​នៅ​មុខ​ផ្ទះ​លេខ​T9​ ផ្លូវ​លេខ​ ២៦៥​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ដែល​នាង​និង​ប្ដី​បាន​ជួល​នៅ​ជាន់​ទី​១​ស្នាក់​នៅ​ ។​

ពេល​បើក​មក​ដល់​ដោយសារ​យប់​ ស្ងាត់​មិន​មាន​អ្នក​បើកទ្វារ​ឱ្យ​ចូល​និង​ទំនង​ ជា​ស្រវឹង​ខ្លាំង​ផង​នោះ​ទើប​នាង​ស៊ី​ប្លេ​រថ​ យន្ដ​ឮ​ខ្លាំងៗ​ម្ដង​ហើយ​ម្ដងទៀត​រយៈពេល​ជិត​១​ម៉ោង​ធ្វើ​ឱ្យ​ផ្អើល​អ្នក​ជិតខាង​ដេក​ ពួន​មិន​បាន​និង​ដោយសារ​គ្មាន​អ្នក​បើកទ្វារ​ឱ្យ​ចូល​នោះ​ទើប​ស្រី​ស្អាត​រូប​នេះ​ សម្រេចចិត្ដ​បើករថយន្ដ​បំ​បុក​ទ្វារ​ជាន់​ ផ្ទាល់​ដី​បណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​ ។​

​សាក្សី​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ កើតហេតុ​រួច​ ស្រី​ស្អាត​រូប​នេះ​បាន​ទុក​ រថយន្ដ​ចោល​នៅ​មុខ​ផ្ទះ​កន្លែង​កើតហេតុ​ រួច​គេចខ្លួន​បាត់​ទៅ​ ។​ ចំណែក​អ្នក​រស់នៅ​ ជិតខាង​បាន​ត្រឹម​បើកទ្វារ​អើត​មើល​នាំ​ គ្នា​ហួសចិត្ដ​ ព្រោះ​នាង​ស៊ី​ប្លេ​រថយន្ដ​យ៉ាង​ ទ្រហឹង​រយៈពេល​ជិត​១​ម៉ោង​ ។​

​លុះ​ព្រឹក​ឡើង​ ទើប​គេ​ឃើញ​កម្លាំង​ នគរបាល​មូលដ្ឋាន​ទៅ​ដល់​ ដើម្បី​ធ្វើ​ កំណត់ហេតុ​ក្នុង​ករណី​នេះ​ ប៉ុន្ដែ​ចំណាយ​ អស់​រយៈពេល​យ៉ាង​យូរ​ទើប​ម្ចាស់ផ្ទះ​អនុ​ ញ្ញាត​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ និង​សួរនាំ​ ។​

​បន្ទាប់​ពី​នគរបាល​មូលដ្ឋាន​កំពុង​ធ្វើ​កំណត់ហេតុ​ និង​សាកសួរ​ព័ត៌មាន​ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៅ​បើករថយន្ដ​ ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្ដង​ ។​

​អ្នក​រស់នៅ​ជិតខាង​បានឱ្យ​ដឹង​ថា​ ស្រី​ ស្អាត​រូប​នេះ​បាន​មក​រស់នៅ​ទី​នេះ​ច្រើន​ ខែ​មក​ហើយ​ជាមួយ​និង​ស្វាមី​ជាម​ន្ដ្រី​ មានមុខមាត់​ម្នាក់​ ហើយ​ក៏​មិនដឹង​ថា​ នាង​ជា​ប្រពន្ធ​ស្របច្បាប់​របស់​មន្ដ្រី​មានមុខមាត់​ម្នាក់​នោះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?​  ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print