ក្រោយទទួលបានជោគជ័យក្នុងការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលបរម៉ាណូKudankulam ក្នុង តំបន់Tamil Naduរដ្ឋាភិបាលឥណ្ឌាមានគម្រោងសាងសង់បន្ថែមមួយទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងពេលដែល ពលរដ្ឋឥណ្ឌាជាងពាក់កណ្តាលនៅតំបន់ជនបទគ្មានអគ្គិសនីប្រើប្រាស់ឡើយ ។
ឥណ្ឌានិងរុស្ស៊ីកំពុងតែជម្រុញគម្រោងសាងសង់រោងចក្រអគ្គិសនីទី២នៅក្នុងរដ្ឋAhdhra Pradesh វិញដោយការសាងសង់នៅក្នុងតំបន់Haripur រងការជំទាស់ពីប្រជាពលរដ្ឋរស់នៅទីនោះ ។
មន្ត្រីក្រសួងថាមពលឥណ្ឌាបានឲ្យដឹងថា ការចរចាររវាងមន្ត្រីរដ្ឋាភិបាលនិងនៅក្នុងរដ្ឋAhdhra Pradesh ទទួលបានជោគជ័យ ។ក្រៅពីនេះគម្រោងសាងសង់រោងចក្រអគ្គិសនីនៅក្នុងស្រុកSrikakulam រដ្ឋAhdhra Pradesh សាងសង់ឡើងដោយក្រុមហ៊ុនអាមេរិកGeneral Electrichas ។
តម្រូវការថាមពលអគ្គិសនី ជាការចំាបាច់បំផុតសម្រាប់ប្រទេសឥណ្ឌាពិសេសនៅក្នុងរដូវក្តៅ ពលរដ្ឋឥណ្ឌាភាគច្រើនត្រូវការអគ្គិសនីសម្រាប់ប្រើប្រាស់ម៉ាស៊ីិុនត្រជាក់ ក៏ដូចជាការងាផ្សេងៗរបស់ពលរដ្ឋសម្រាប់អាជិវកម្មនៅក្នុ្ងងគ្រួរសារ ៕
ប្រែសម្រួល៖ ម៉ែវ សាធី