ភ្នំពេញ៖ កាលរសៀលថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខណ្ឌចំការមន បានចុះបង្ក្រាប ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅចំណុចសំណង់មិនរៀបរយ ដីឡូត៍គ្មានលេខ ផ្លូវលេខ៤៧៨កែង១២៣ ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩នាក់(ស្រី០៤នាក់)ដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់តូច-ជញ្ជីងថ្លឹងថ្នាំញៀន០១ ដាវសាម៉ូរៃ០៤ ស្លាកលេខម៉ូតូ០៣ ម៉ូតូ០៥គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕
...
ដោយ៖ សហការី