ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីឆ្មក់បង្រ្កាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស១៩នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន១៩នាក់រួមនិងថ្នាំញៀន២កញ្ចប់ត្រូវបានកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញធ្វើការបង្រ្កាប។

ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុច មុខមន្ទីពេទ្យលោកសង្ឃ ក្នុងក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះចំនួន១៩នាក់ក្នុងនោះស្រី១៦នាក់និងគ្រឿងញៀន២កញ្ចប់រួមទាំងសំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងដាវសាមរ៉ៃ២ដើម។

បច្ចុប្បន្នជនសង្ស័យទាំង១៩នាក់រួមនិងថ្នាំញៀនយកទៅកាន់ការិយាលយ័ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានឹភ្នំពេញចាត់ការតាមនិតិវិធឹ ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print