នគរបាល​ខេត្តកំពង់ចាម​ចាប់​ជន​ជួញដូរ​គ្រឿងញៀន​២​ករណី​ឃាត់​មនុស្ស​២​នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​សហ​ការណ៍​នឹង​បង្ក្រាប​ករណី​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​២​ករណី​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ទួល​ស្នួល​ខាងកើត​ ភូមិ​ក្សេ​រ​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម ​។​

11846491_540465249438516_1338186776_n

​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​បង្ក្រាប​ករណី​រក្សា​ទុក​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​១​ករណី​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ​ ផេង​ ឡេ​ង​ហ៊ា​ប​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ក្សេ​រ​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​ វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​ ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​ចំនូ​ន​២​គ្រឿង ​។​

​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៧​និង​០០​នាទី​នៅ​ចំណុច​ភូមិ​បឹង​ដែង​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ សោម​ រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ស្ទឹង​ត្រង់​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ យ៉​ន​ អ៊ី​វ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​បឹង​ដែង​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ជា​លទ្ធផល​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន​៤​កញ្ចប់​ ប្រាក់​ញុះញង់​ចំនួន​២០.០០០០​រៀល​ អាវុធ​ខ្លី​ម៉ាក​K៥៤​ចំនួន​០១​ដើម​មាន​គ្រាប់​១០​គ្រាប់​អាវុធ​មាន​លេខ​៣០០០១២២២​ ពូថៅ​ដៃ​ចំនួន​១​ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿ​ញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ដើ​ម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

11855334_540465256105182_249521141_n

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print